ក្រុមហ៊ុន GANZBERG ចូលរួមឧបត្ថម្ភ ថវិកា ចំនួន ១,០០០,០០០ ដុល្លារ ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា
ពិតជាកោតសរសើរក្រុមហ៊ុន GANZBERG បានចុះទៅជំរំផ្ទាល់ចែកជូនដល់បងប្អូនជនភៀសសឹកក្នុងនោះរួមមានអង្ករ សរុប 220តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជៈ 6000 កេស ដើម្បីបន្តផ្តល់កំលាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាវីរកងទ័ពជួរមុខកម្ពុជា។ នេះគឺពិតជាកោតសរសើរ ដល់ក្រុមហ៊ុន GANZBERG ជាខ្លាំង សម្រាប់ទឹកចិត្តសប្បុរស ដ៏អរស្ចារ្យមួយនេះ។

ក្រុមហ៊ុន «ហ្គេនស៍បឺគ» ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដីកម្ពុជាផងដែរ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន «ហ្គេនស៍បឺគ» គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាថ្មីម្តងទៀត ក្រុមហ៊ុន GANZBERG តែងតែយកចិត្តដាក់លើកិច្ចការងារសង្គម មនុស្សធម៌ គ្រប់ពេល ដែលប្រជាជនកម្ពុជាកំពុងជួបនូវទុក្ខលំបាក។ ឆ្លៀតឱកាសនេះដែរ ក្រុមហ៊ុនសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕








