ព័ត៌មានជាតិ
កម្លាំងនគរបាលកម្ពុជា ចាប់ខ្លួនជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលខុសច្បាប់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
BY Nisaiy KP
August 31, 2025
(បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការមួយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋអូរទំព័រ ឃាត់បានជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលកម្ពុជា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមសេចក្ដីរាយការណ៍ ជនជាតិថៃទាំង៣នាក់ខាងលើ ដែលឆ្លងដែនចូលដោយខុសច្បាប់ ជិះកង់បីមួយគ្រឿង ប៉ុន្ដែអ្នកបើកកង់បីនោះបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនជាតិថៃទាំង៣នាក់នេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ដតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

