Khmerpress

ស្វែងរក

PR

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

BY Liny Chan November 22, 2025
ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ” ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel។

យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តី ហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ” ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។

កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដែលក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ និងជាសម្លេងតំណាងឱ្យធនាគារ វីង ក្នុងយុគសម័យថ្មី។ ហើយឥឡូវ ភាពជាដៃគូនេះបានចេញជារូបរាងតាមរយៈយុទ្ធនាការ “ពុះពារ” ដែលជាការសាទរ ក៏ដូចជាការលើកតម្កើងនូវមហិច្ឆតា ការតស៊ូដ៏មោះមុត និងស្មារតីរបស់យុវជនខ្មែរជំនាន់ថ្មី។

ក្នុងអំឡុងពេលបើកប្រកាសយុទ្ធនាការនេះជាផ្លូវការ កញ្ញា គិត វីននី នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកសារដ៏កក់ក្តៅអំពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

កញ្ញា គិត វីននី បានលើកឡើងថា៖ “នៅពេលដែលខ្ញុំគិតអំពី យុវជនជំនាន់ថ្មីនេះ ជាពិសេសអ្នក ដែល មាន អាយុប្រហាក់ ប្រហែលខ្ញុំនោះ ខ្ញុំបានមើលឃើញកម្លាំងថាមពលខ្លាំងក្លាមួយ ។ ពួកយើងចូលចិត្តរៀនអ្វីថ្មីៗ ក្លាហាន ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាច្រើន។ ពួកយើងមានការគិតថ្មីៗ មានភាពច្នៃប្រឌិត និងពោរពេញ ដោយក្តីស្រមៃជាច្រើន ព្រមទាំងជឿថាក្នុងនាមជាកូនខ្មែរ គឺត្រូវតែរឹងមាំ ហើយពុះពារ ឆ្ពោះទៅមុខមិនរាថយឡើយ។”

កញ្ញា គិត វីននី បានបន្តថា៖ “នៅធនាគារ វីង យើងជឿថា យុវជនសម័យថ្មី មិនគ្រាន់តែជាធនធានដ៏មានតម្លៃសម្រាប់ការរីកចម្រើនរបស់សង្គមនាពេលអនាគតនោះទេ សូម្បីតែពេលបច្ចុប្បន្នក៏អ្នកទាំងអស់គ្នាអាចរួមចំណែកដល់សង្គមជាតិផងដែរ។ ដូច្នេះហើយទើបយើងបានបង្កើតនូវផលិតផល និងសេវាកម្មជាច្រើនដែលជួយឱ្យពួកគេអាចសម្រេចក្តីស្រមៃបន្តិចម្តងៗកាន់តែងាយស្រួល។ ”

ចំណុច សំខាន់នៃ យុទ្ធនាការនេះ គឺ ផលិតផលដ៏សំខាន់របស់ធនាគារ វីង ដែល ត្រូវបានគេស្គាល់ថា ជាគណនី “សន្សំដើម្បីគោលដៅ” ដែល ត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នកប្រើប្រាស់កំណត់គោលដៅសំខាន់ៗ ហើយឆ្ពោះទៅសម្រេចគោលដៅទាំងនោះបានយ៉ាងរលូនជា រៀង រាល់ថ្ងៃ។ វាពិតជាឆ្លុះបញ្ចំាងស្មារតីនៃ “ការពុះពារ” ដោយប្រែក្លាយ មហិច្ឆតាទៅជាសកម្មភាព ក្តីស្រមៃទៅជាលទ្ធផលពិតប្រាកដ។


ទោះបីជា បទចម្រៀងថ្មីមានចំណងជើង ថា “ពុះពារ” នៃ ក្រុមចម្រៀង La Cima Cartel មិនទាន់ចេញផ្សាយពេញលេញក៏ដោយ ក៏ផ្នែកមួយនៃបទចម្រៀងនេះត្រូវបានដាក់បញ្ចូលក្នុងវីដេអូពាណិជ្ជកម្មថ្មី ដែលបានដាក់បញ្ចាំងជាលើកដំបូងក្នុងអំឡុងពេលប្រកាសយុទ្ធនាការនេះ។ បទចម្រៀងពេញ ព្រមទាំង វីដេអូចម្រៀងផ្លូវការ នឹងផ្សព្វផ្សាយ ជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកម្មវិធី Meet & Greet Listening Party ជាមួយក្រុមចម្រៀង La Cima Cartel ហើយនេះជាកម្មវិធី ដ៏ពិសេសមួយ ដែលអ្នកគាំទ្រអាចស្តាប់ ទស្សនាវីដេអូ និងដឹងពីដំណើររឿងនៅពីក្រោយកិច្ចសហការនេះដោយផ្ទាល់។

លោក ហាស្យា សមាជិកម្នាក់នៃក្រុមចម្រៀង La Cima Cartel បាននិយាយថា៖ “នៅពេលដែលធនាគារ វីង ចែករំលែកគំនិតនេះ ពួកយើងក៏ពេញចិត្តភ្លាមៗតែម្តង។ យើងចង់បង្កើតអ្វីមួយដែលខ្មែរគ្រប់រូបទទួលបាននូវការបំផុសគំនិតដ៏ល្អ  ហើយផ្តល់ជូនជាបទចម្រៀងដែលរំឭកថា យើងទាំងអស់គ្នាត្រូវតាំងចិត្តឱ្យខ្ពស់ ហើយឆ្ពោះទៅមុខជានិច្ច។”


នៅពេលដែលយុទ្ធនាការនេះចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ វីដេអូដែល និយាយ អំពី រឿងរ៉ាវផ្សេងៗ សកម្មភាពនៅ តាម ឌីជីថល និងសកម្មភាព នៅក្រោយឆាកអំពីរបៀបដែលយុទ្ធនាការ “ពុះពារ” ជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវមធ្យោបាយ និងទំនុកចិត្តដើម្បីឆ្ពោះទៅមុខបានយ៉ាងប្រសើរ នឹង ត្រូវ ផ្សព្វ ផ្សាយ ដល់សាធារណជន ។ ដូច្នេះទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ អាច តាមដានបណ្ដាញសង្គមផ្លូវការរបស់ធនាគារ វីង សម្រាប់ព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ដែលនឹងកើត មានឡើងនាពេលខាងមុខខ្លឹមសារថ្មីៗ ផលិតផល និងព័ត៌មានលម្អិតអំពីការ ទទួល បាន សំបុត្រចូលរួមក្នុងកម្មវិធី Meet & Greet នៅថ្ងៃទី៥ ខែធ្នូ ដើម្បីជួបជាមួយក្រុមចម្រៀង La Cima Cartel ដោយផ្ទាល់។

កញ្ញា គិត វីននី បានគូសបញ្ជាក់ទៀតថា៖ “នេះគឺជាទំព័រថ្មីមួយសម្រាប់ធនាគារ វីង។ គោលដៅរបស់យើងមិនត្រឹមតែជួយជំរុញ ភាព រីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែតែយើងលើកទឹកចិត្តថែមទៀត។ ព្រោះអនាគតមិនរង់ចាំយើងឡើយ  ពោលគឺអនាគតកើតមានសម្រាប់តែអ្នកដែលហ៊ានពុះពារប៉ុណ្ណោះ។”

ជាមួយនឹងយុទ្ធនាការ “ពុះពារ” ធនាគារ វីង កំពុងកំណត់និយមន័យថ្មីពីរបៀបដែលគ្រឹះស្ថានធនាគារមួយបង្កើតអ្វីថ្មីៗសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។ វិស័យធនាគារដែលជារឿយៗ ត្រូវបានគេមើលឃើញថាប្រកាន់ភ្ជាប់នូវទម្លាប់ផ្លូវការ ឬគ្រាន់តែជាកន្លែងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប៉ុន្តែយុទ្ធនាការរបស់ ធនាគារ វីង កំពុងផ្លាស់ប្តូរការយល់ឃើញទាំងនោះ ដោយបង្ហាញថាសេវា ធនាគារក៏អាចបង្កើតនូវបទពិសោធន៍ល្អៗ ក៏ដូចជាផ្សារភ្ជាប់នូវការលើកកម្ពស់វប្បធម៌ជាតិផងដែរ។ យុទ្ធនាការនេះបានកំណត់ស្តង់ដារថ្មីពីរបៀបដែលម៉ាកយីហោភ្ជាប់ ទំនាក់ ទំនង ជាមួយ ទស្សនិកជន ដែលស្តែងឱ្យឃើញតាមរយៈភាពច្នៃប្រឌិត ភាពស្មោះត្រង់ និងការជឿជាក់ចំពោះសក្តានុពលដែលមាននៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង កំពុងបោះជំហានទៅមុខជាមួយនឹងការធ្វើទំនើបកម្មថ្មីៗ ដោយផ្តោតលើការភ្ជាប់ទំនាក់ទំនង និងបម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់។ នេះហើយជាវិធីដែលធនាគារ វីង កំពុងជួយកសាងយុវជន ជំនាន់ថ្មីមួយដែលពោរពេញដោយក្តីសង្ឃឹម និងជាអ្នកភ្ជាប់ក្តីស្រមៃឱ្យក្លាយជាការពិត មិនថាបច្ចុប្បន្ន និងតទៅអនាគត៕


 
 
 

Share This Post: