អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ សិស្សានុសិស្សភៀសសឹក កំពុងបន្តការរៀនសូត្រ ក្នុងស្រុកស្ទឹងត្រង់
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រូមជាមួយក្រុមការងារ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ សិស្សានុសិស្សភៀសសឹក កំពុងបន្តការរៀនសូត្រ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សភៀសសឹកកំពុងបន្តការសិក្សាតាមសាលារៀន ក្នុងខេត្តកំពង់ចាម ចំនួន ១.០៤៧នាក់ (ស្រីចំនួន ៥៩៦នាក់)។ ក្នុងនោះ សិស្សមត្តេយ្យសិក្សាចំនួន ៧៨នាក់ ស្រី៤៨នាក់ សិស្សបឋមសិក្សាចំនួន ៦៣៧នាក់ ស្រី៣៦២នាក់ និងសិស្សមធ្យមសិក្សាចំនួន ៣៣២នាក់ ស្រី១៩២នាក់។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សិស្សទាំងអស់ត្រូវបានរដ្ឋបាលខេត្ត ផ្តល់សម្ភារៈសិក្សាក្នុងម្នាក់ៗទទួលបាន សៀវភៅ ៥ក្បាល – ប៊ិច ៥ដេីម និងការបានដាក់សម្ភារៈសិក្សា ១ ផងដែរ។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ជូនពរសូមឲ្យក្មួយៗ ទទួលបានជោគជ័យក្នុងការសិក្សា ក្នុងគ្រាដ៏លំបាកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews







