ព័ត៌មានជាតិ
BREAKING: ម៉ោង ៣រសៀលថ្ងៃនេះ ទាហានឈ្លានពានសៀម ចាប់ផ្តើមបាញ់ផ្លោងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ បន្ទាប់ស្ងាត់មួយសន្ទុះធំ
BY Nisaiy KP
December 21, 2025
(ព្រំដែន)៖ នៅវេលាម៉ោងជិត ៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម ចាប់ផ្តើមបាញ់ផ្លោងចូលទៀតហើយនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ បន្ទាប់ស្ងាត់មួយសន្ទុះធំ ក្រោយពីការផ្លោងខ្លាំងតាំងពីព្រឹកមក។

ពេញមួយព្រឹកនេះ ទាហានសៀម បានបាញ់ជាច្រើនគ្រាប់នៅទិសតាមាន់ ថ្មដូន ហើយកងកម្លាំងកម្ពុជា បានឆ្លើយតបជាមួយកាំភ្លើងធំ រួមជាមួយ BM21 ទើបស្ងាត់ទៅវិញ។ ផ្ដល់សិទ្ធិដោយ៖ Freshnews