អាជ្ញាធរផ្អាកដំណើរការ ផ្សារពោធិ៍ចិនតុងមួយទៀតនៅខណ្ឌពោធិ៍សែនជ័យ ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារពោធិ៍ចិនតុងមួយទៀត នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ រដ្ឋបាលខណ្ឌបានចេញជូនដំណឹងពីការផ្អាកផ្សារចំនួន៤រួចមកហើយ រួមមាន៖ ទី១៖ ផ្សារត្រពាំងថ្លឹង
ទី២៖ ផ្សារឯករាជ្យ១ ទី៣៖ ផ្សារទួលពង្រ ទី៤៖ ផ្សារសេនជូរីផ្លាហ្សា។ ការបិទផ្សារជាបណ្តោះអាសន្ននេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ៖ផ្តល់សិទ្ធិដោយ៖ Freshnews



