Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា បានបង្ហាញឱ្យឃើញពីការលើកកម្ពស់វិស័យ

    BY Nisaiy KP February 15, 2026
    ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា បានបង្ហាញឱ្យឃើញពីការលើកកម្ពស់វិស័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍ចំនួន ១១៧ស្តង់ ដែលបានដាក់តាំងបង្ហាញនូវកញ្ចប់ដំណើរកម្សាន្ត និងផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជាច្រើន។

    សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ប្រព្រឹត្តទីរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: