Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សូមចូលរួមរំលែកទុក្ខ! មនុស្ស ៤នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ៥នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលកនំខេកកាលពីយប់មិញ

    BY Liny Chan February 20, 2026
    សូមចូលរួមរំលែកទុក្ខ! មនុស្ស ៤នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ៥នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលកនំខេកកាលពីយប់មិញ

    (រាជធានីភ្នំពេញ)៖ ​មនុស្ស ៤នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ៥នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលកនំខេកមួយកន្លែងនៅចំណុចផ្ទះ​លេខ​ 8D-9D ផ្លូវបេតុង​ ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២២:២០នាទីយប់​ ថ្ងៃព្រហស្បតិ៍្ត ៣កេីត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

    បើតាមការបញ្ជាក់នៅលើផេក ” target=”_blank”>នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង ២២:២០នាទីយប់​ ថ្ងៃព្រហស្បតិ៍្ត ៣កេីត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋាន​ មួយកន្លែង​ កេីតឡេីងនៅចំណុចផ្ទះ​លេខ​ 8D-9D ផ្លូវបេតុង​ ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    – ទី១ម្ចាស់ផ្ទះឈ្មោះ: សន សុខឃីម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ ជនជាតិ ខ្មែរ
    – មុខរបរ: លក់នំខេក។
    – មូលហេតុ: កំពុងស្រាវជ្រាវ។
    – ប្រភេទសំណង់: ផ្ទះល្វែង ២ល្វែង ថ្មបេតុង​ ទំហំ​ (៤ម៉ែត្រ​ x ១៦ម៉ែត្រ)
    – ខូចខាតសម្ភារៈ ផ្ទះល្វែង​ ៣ល្វែង​ ទំហំ​ (៤ម៉ែត្រ​ x ១៦ម៉ែត្រ)​ អស់ទាំងស្រុង​ និងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃទាំងស្រុង។
    – ស្លាប់មនុស្ស : ចំ​នួន០៤នាក់​ (ប្រុស​០១នាក់​ ស្រី០៣នាក់)។
    – របួសមនុស្ស : ចំ​នួន០៥នាក់​ (ស្រី០១នាក់រងរបួសធ្ងន់,​ ប្រុស០៣នាក់​ ជាក្រុមជំនួយស្ម័គ្រចិត្ត)។
    – រថយន្តការិ. អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង​ ១០៥៦ម៉ែត្រគូប ។
    – រថយន្តជំនួយ: រថយន្តក្រសួងមហាផ្ទៃ​ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
    – ​រថយន្តសាលាខណ្ឌឬស្សីកែវ​ ចំនួន០៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​០៤ឡាន​ ស្មេីរនឹង១៦ម៉ែត្រគូប។
    – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរ​នឹង១២ម៉ែត្រគូប។
    – ពន្លត់ចប់ : នៅម៉ោង​ ២និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០​ ខែឆ្នាំដដែល៕

    ប្រភព៖ ” target=”_blank”>នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: