Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខតារាកំប្លែងនាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺ

    BY Nisaiy KP March 22, 2026
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខតារាកំប្លែងនាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺ

    (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខតារាកំប្លែងនាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ។

    សម្ដេចតេជោ បានលើកឡើងថា “ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ ខ្លួនឈឺ ឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។

    សូមកោតសរសើរចំពោះសិល្បករ សិល្បការិនី ដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិចហៅប្រឹមប្រីយនិង ប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។

    ខ្ញុំបានប្រគល់ការងារឲ្យប្រឹមប្រីយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិន ទាំង ៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ”៕

    ប្រភព៖ Samdech Hun Sen of Cambodia

    Share This Post: