Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលជប៉ុន ចុះហត្ថលេខាជាផ្លូវការ ដើម្បីគាំទ្រគម្រោងអប់រំថ្មី លើការកែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា នៅជនបទ

    BY Liny Chan March 26, 2026
    រដ្ឋាភិបាលជប៉ុន ចុះហត្ថលេខាជាផ្លូវការ ដើម្បីគាំទ្រគម្រោងអប់រំថ្មី លើការកែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា នៅជនបទ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងអប់រំថ្មីដែល «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅ ជនបទក្នុងប្រទេសកម្ពុជា»របស់ជប៉ុន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីគាំទ្រការសិក្សាដល់សិស្ស។

    គម្រោងអប់រំថ្មីដែល «កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅ ជនបទក្នុងប្រទេសកម្ពុជា» ដែលទទួលបានមូលនិធិគាំទ្រពី រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ ដើម្បីគាំទ្រការសិក្សាដល់សិស្សបឋមសិក្សាជាង ២ ៤០០នាក់ នៅក្នុងសាលាបឋមសិក្សាចំនួនប្រាំមួយ ក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

    ប្រភពពីអង្គការ World Vision បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមីនសឆ្នាំ២០២៦ថា គម្រោងនេះ អនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅជប៉ុនក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា World Vision និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានទឹកប្រាក់ប្រមាណ ៤៩ មុឺនដុល្លារអាមេរិក។

    គម្រោងនេះនឹងផ្តោតសំខាន់ទៅលើ ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែក លើការវាយតម្លៃការសិក្សា ការគាំទ្រដល់ការកែលម្អបរិយាកាសសិក្សា តាមរយៈ ការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ ការផ្តល់ឧបករណ៍សិក្សា និងធនធានបង្រៀនផ្នែកឌីជីថល ។

    តាមរយៈគម្រោងនេះ អង្គការ World Vision យើងមានគោលបំណងបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារគ្រប់រូបក្នុងការរៀនសូត្រ រីកចម្រើន និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់ពួកគេ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: