Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ ពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ

    BY Nisaiy KP March 29, 2026
    អបអរសាទរ ពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នំា២០២៦ បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

    គួរបញ្ជាក់ថា ពិធីបុណ្យទន្លេធ្លាប់បានធ្វើចំនួន ៩លើក រួចមកហើយ ដោយលើកទី១ នៅខេត្តក្រចេះ, លើកទី២ នៅខេត្តកំពង់ចាម, លើកទី៣ នៅខេត្តស្ទឹងត្រែង, លើកទី៤ នៅខេត្តកណ្តាល, លើកទី៥ នៅខេត្តកំពង់ឆ្នាំង, លើកទី៦ នៅខេត្តបាត់ដំបង, លើកទី៧ នៅខេត្តកំពង់ធំ, លើកទី៨ នៅខេត្តសៀមរាប, និងលើកទី៩ នៅខេត្តតាកែវ។

    ពិធីបុណ្យទន្លេនេះ ប្រព្រឹត្តទៅមានរយៈពេលចំនួន ៣ថ្ងៃ គឺថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

    Share This Post: