OPPO រៀបចំពិធីប្រគល់រង្វាន់ ជូនម្ចាស់ជ័យលាភីនៃការប្រកួតថតរូបលើស្មាតហ្វូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ
នៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ក្រុមហ៊ុនទូរសព្ទ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី “ការប្រកួតថតរូបលើស្មាតហ្វូន OPPO x University Workshop & Photography Contest” រដូវកាលទី3 ដល់អ្នកប្រកួតថតរូបលើទូរសព្ទដៃ ដែលមានទឹកដៃល្អ និងមានភាពច្នៃប្រឌិតខ្ពស់ ដែលកម្មវិធីនេះផងដែរបានធ្វើឡើងនៅ Hyatt Regency Phnom Penh ។
អ្វីដែលកាន់តែពិសេសបំផុតក្នុងកម្មវិធីនេះ គឺការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានអញ្ជើញចូលរួមជាអធិបតី និងជាអ្នកប្រគល់រង្វាន់ដោយផ្ទាល់ជូនដល់ម្ចាស់ជ័យលាភី។ ជាមួយគ្នានេះដែរ កម្មវិធីក៏មានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា អ្នកសារព័ត៌មាន និងបេក្ខភាពប្រកួតជាច្រើនរូប។

ការប្រកួតថតរូបលើស្មាតហ្វូន OPPO x University Workshop & Photography Contest” រដូវកាលទី3 បានរៀបចំឡើងក្នុងគោលបំណងឱ្យនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានបង្ហាញនូវសមត្ថភាពក្នុងការថតរូបដោយគ្រាន់តែប្រើប្រាស់ស្មាតហ្វូនរបស់ OPPO ក៏អាចក្លាយជាអ្នកជំនាញថតរូបអាជីពផងដែរ។ ហើយកម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនដោយមានការចូលរួមសហការពីសាកលវិទ្យាល័យធំៗចំនួន 9 នៅក្នុងប្រទេសកម្ពុជារួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ | សាកលវិទ្យាល័យកម្ពុជា | សាកលវិទ្យាល័យអន្តរជាតិ | សាកលវិទ្យាល័យបញ្ញាសាស្ត្រ |សាកលវិទ្យាល័យជាតិគ្រប់គ្រង | សាកលវិទ្យាល័យបៀលប្រាយ | សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ | សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ | វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា ។

ក្នុងនោះផងដែរ ដើម្បីចម្រាញ់យកជើងខ្លាំងចំនួន 10 រូបពីការប្រកួតថតរូបតាមស្មាតហ្វូន និងមានសុក្រឹតបំផុតដល់បេក្ខភាពក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រគឺមានការដាក់ពិន្ទុ 50% ពីគណៈកម្មាការ។ រីឯ 50% ទៀតគឺបានមកពីការបោះឆ្នោតពីសាធារណជននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO កាលពីថ្ងៃទី 21-25 ខែមីនា កន្លងមក។
គួរបញ្ជាក់ផងដែរថាសម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 10 រូបបានទទួល៖
▪ជ័យលាភីលេខ1 ទទួលបាន ទូរសព្ទ OPPO Reno15 5G | ទឹកប្រាក់ 2 លានរៀល | ពានជ័យលាភី
▪ជ័យលាភីលេខ2 ទទួលបាន ទូរសព្ទ OPPO Reno15 F 5G | ទឹកប្រាក់ 1 លានរៀល | ពានជ័យលាភី
▪ជ័យលាភីលេខ3 ទទួលបាន ថេប្លេត OPPO Pad Neo | ទឹកប្រាក់ 60 ម៉ឺនរៀល | ពានជ័យលាភី
▪ជ័យលាភីលេខ4 និង 5 ទទួលបាន នាឡិកា OPPO Watch S | វិញ្ញាបនបត្រ
▪ជ័យលាភីលេខ6 ដល់ 10 ទទួលបាន កាស OPPO Enco Buds3 Pro | វិញ្ញាបនបត្រ
បន្ថែមពីនេះក្រុមហ៊ុន OPPO ក៍បានរៀបចំកាដូអនុស្សាវរីយ៍ជូនដល់បេក្ខជនវគ្គផ្ដាច់ព្រ័ត្រគ្រប់រូប ដែលមិនទទួលបានជ័យលាភី ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់បេក្ខជនគ្រប់រូបផងដែរ៕
























