Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យឆេះឃ្លាំងដេគ័រកាលពីយប់មិញនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ខណៈបណ្ដាលឱ្យមនុស្សម្នាក់រងរបួស

    BY Liny Chan April 7, 2026
    ករណីអគ្គិភ័យឆេះឃ្លាំងដេគ័រកាលពីយប់មិញនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ខណៈបណ្ដាលឱ្យមនុស្សម្នាក់រងរបួស

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ១៨:១៣នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចឃ្លាំងដេគ័រ ដីឡូតិ៍លេខបេ០១ ផ្លូវបេតុង ១ឧសភា ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

    អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងដេគ័រ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, ឆេះឃ្លាំងស្តុកសម្ភារគ្រឿងសំណង់ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿង, និងឆេះរោងដែកប្រក់ស័ង្កសីទំហំ ១០ម៉ែត្រx ១០ម៉ែត្រ ចំនួន ០១រោង (ខូចខាត០៥%) និងរបួស ០១នាក់។ ហើយនៅវេលាម៉ោង ២៣:៥៥នាទី នាថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន១៤៧ឡាន ស្មើនឹង ៥៨៨ម៉ែត្រគូប និងរថយន្តជំនួយ:

    -រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
    -រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
    -រថយន្តអគ្គិភ័យស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។

    យ៉ាងណាមិញ​ ចំពោះមូលហេតុបង្កឱ្យមានហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: