ព័ត៌មានជាតិ
តម្លៃប្រេងសកលធ្លាក់ចុះបន្តិច ក្រោយអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូស ២សប្តាហ៍
BY Liny Chan
April 8, 2026
តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅក្នុងថ្ងៃពុធ ទី៨ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈនៅពេលនេះបានកើតឡើងក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ និងយល់ព្រមចរចារជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមផងដែរ។
គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖
-ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១០៨,៥០ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៤,៤៥ដុល្លារ ឬ ៣,៩៤%)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia