ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការ UNESCO
BY Liny Chan
April 10, 2026
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការ UNESCO នៅសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការការពារ និងអភិរក្សបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។





