ព័ត៌មានជាតិ
អាមេរិកយល់ព្រមលក់ឧទ្ធម្ភាគចក្រ ដែលមានតម្លៃសរុប ៤,២ពាន់លានដុល្លារឱ្យទៅកូរ៉េខាងត្បូង
BY Liny Chan
May 19, 2026
អាមេរិក៖ សហរដ្ឋអាមេរិកបានយល់ព្រមលក់ឧទ្ធម្ភាគចក្រ និងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃសរុបរហូតដល់ ៤,២ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែឧសភា។ តាមគម្រោងគឺកូរ៉េខាងនឹងទទួលបានឧទ្ធម្ភាគចក្រក្នុងកញ្ចប់ចំនួន ២ដាច់ដោយឡែកពីគ្នារួមមាន៖
-កញ្ចប់ទី១៖ គឺឧទ្ធម្ភាគចក្រប្រភេទ MH-60R Seahawk ចំនួន ២៤គ្រឿង ដែលមានតម្លៃចំនួន ៣ពាន់លានដុល្លារ
-កញ្ចប់ទី២៖ គឺឧទ្ធម្ភាគចក្រប្រភេទ AH-64E Apache និងរួមទាំងសម្ភាៈសំខាន់ៗមួយចំនួនផង ដែលមានតម្លៃចំនួន ១,២ពាន់លានដុល្លារ
ប្រភពខាងលើបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រទាំង ២ប្រភេទនេះគឺជាប្រភេទឧទ្ធម្ភាគចក្រចម្បាំង ដែលសមត្ថភាពយ៉ាងខ្លាំងក្នុងការប្រឆាំងនាវាមុជទឹក និងការធ្វើសង្គ្រាមនៅលើផ្ទៃទឹក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time