Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្យុះភ្លៀងនៅចិន បណ្តាលឱ្យមនុស្ស ២២នាក់បាត់បង់ជីវិត និង ២០នាក់កំពុងបាត់ខ្លួន

    BY Liny Chan May 20, 2026
    ព្យុះភ្លៀងនៅចិន បណ្តាលឱ្យមនុស្ស ២២នាក់បាត់បង់ជីវិត និង ២០នាក់កំពុងបាត់ខ្លួន

    ចិន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសចិនបានកើនឡើងដល់ ២២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ២០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

    សូមបញ្ជាក់ជូនថា ព្យុះភ្លៀងបានគំរាមគំហែងតំបន់ភាគកណ្តាល និងតំបន់ភាគខាត្បូង នៃប្រទេសចិនជាច្រើនថ្ងៃមកហើយ និងបានបង្ខំឱ្យអាជ្ញាធរចិនត្រូវបិទសាលារៀន និងទីតាំងអាជីវកម្មអស់មួយចំនួនផងដែរ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយចិនបានព្យាករណ៍ថា ខេត្តមួយចំនួនដូចជា ខេត្តJiangxi, ខេត្តAnhui, ខេត្តHunan, ខេត្តHubei, ខេត្តGuizhou, ខេត្តGuangxi, ខេត្តGuangdong និង ខេត្តHainan អាចប្រឈមនឹងការកើតមានបញ្ហាបាក់ដីធ្ងន់ធ្ងរ ប្រសិនបើភ្លៀងនៅបន្តធ្លាក់ខ្លាំង៕

    អត្ថបទ៖ ភក្តី
    ប្រភព៖​ Channel News Asia

    Share This Post: