សម្តេចធិបតី នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរ ដល់ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿងក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ីថ្មីៗនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរ ដល់ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង (មេដាយមាស១៥ មេដាយប្រាក់១) ក្នុងព្រឹត្តិការណ៍ The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026។
ក្នុងនោះ៖ – កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface
– កីឡាការិនី លឹម សុខគន្ធពណ៌ ទទួលបានមេដាយមាស 2គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins
– កីឡាករ លឹម សុខវារៈស័ក្កិ ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface
– កីឡាករ លឹម នរវិទូ ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m AP & 50m Bi-Fins & 50m, 100m Surface និងមេដាយប្រាក់ 1គ្រឿង លើវិញ្ញាសា 100m Bi-Fins
– កីឡាករ លឹម សុខវារៈស័ក្កិ, កីឡាករ លឹម នរវិទូ, កីឡាការិនី លឹម សុគន្ធពណ៌ និងកីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស 1គ្រឿង លើវិញ្ញាសា 4x50m Mixed SB Relay។
ការប្រកួតនេះ បានធ្វើឡើងនៅនៅទីក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។
ប្រភព ក្រសួងព័ត៍មាន