Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋសភា ប្រកាសគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយ តំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (OCA) ជាមួយភាគីថៃ

    BY Liny Chan June 2, 2026
    រដ្ឋសភា ប្រកាសគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយ តំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (OCA) ជាមួយភាគីថៃ

    រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឧឡារិកនិងពេញទំហឹងចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមនីតិវិធី «យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation)» ក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីភាគីថៃបានប្រកាសដកខ្លួនចេញពី MoU ឆ្នាំ២០០១។

    ជំហររដ្ឋសភា គាំទ្រឥតងាករេចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់ អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ រដ្ឋសភាក៍សូមអំពាវនាវ បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រក្សាសាមគ្គីភាពជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីឧត្តមប្រយោជន៍ជាតិជានិច្ចនិរន្តរ៍៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: