Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានមកដល់មាតុប្រទេសវិញ

    BY Liny Chan June 23, 2026
    អ្នកជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានមកដល់មាតុប្រទេសវិញ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ទីវ តារារិទ្ធិ គឺជាអ្នកជិះកង់ពីកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុបក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

    នៅក្នុងយុទ្ធនាការនេះ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងចម្ងាយផ្លូវប្រមាណ ៤ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសប្រមាណ ២៥ប្រទេស និងរៃអង្គាសថវិកាបានប្រមាណ ២២ម៉ឺនដុល្លារ៕

    ប្រភព៖

    Share This Post: