Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍គ្រោងស្ទង់មតិបែបឌីជីថលដើម្បីឆ្លើយតបតម្រូវការពីភ្ញៀវទេសចរ

    BY Liny Chan June 25, 2026
    ក្រសួងទេសចរណ៍គ្រោងស្ទង់មតិបែបឌីជីថលដើម្បីឆ្លើយតបតម្រូវការពីភ្ញៀវទេសចរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍គ្រោងរៀបចំការស្ទង់មតិដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រមូលទិន្នន័យឱ្យបានរហ័ស និងមានសុក្រឹតភាពខ្ពស់ដើម្បីវាយតម្លៃអំពីកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ពិសេសពីទីផ្សារគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា។

    ការស្ទង់មតិបែបឌីជីថលនេះនឹងប្រមូលទិន្នន័យលម្អិត ដូចជារយៈពេលស្នាក់នៅ សកម្មភាពកម្សាន្តដែលចូលចិត្ត និងទម្លាប់នៃការចំណាយ។ បង្ហាញអំពីផលិតផល ឬសេវាកម្មណាដែលកំពុងពេញនិយមព្រមទាំងបង្ហាញអំពីការប្រែប្រួលនៃតម្រូវការរបស់ភ្ញៀវជាដើម។ ទិន្នន័យដែលទទួលបានពីការស្ទង់មតិនេះនឹងជួយក្រសួង និងភាគីពាក់ព័ន្ធតាមដាននិន្នាការទីផ្សារ កំណត់ផលិតផលទេសចរណ៍ថ្មីៗ ហើយឈានទៅរៀបចំគោលនយោបាយឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរ។ គម្រោងរៀបចំការស្ទង់មតិនេះបានធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍កាលពីថ្ងៃទី២៣មិថុនាឆ្នាំ២០២៦ទទួលបានជំនួយបច្ចេកទេសពី មូលនិធិអាស៊ីដើម្បីរៀបចំការស្ទង់មតិ «Cambodia International Visitors’ Survey »។

    សូមរម្លឹកថាដើម្បីធានាបានភ្ញៀវទេសចរវិលជុំពេញមួយឆ្នាំ ក្រសួងទេសចរណ៍បានបង្កើតយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងដែលបានរៀបចំតាំងពីឆ្នាំ២០២៥។ យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងត្រីមាសទី១ ឆ្នាំ២០២៦កន្លងនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,០១ លាននាក់ ខណៈពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៥,៥៧ លាននាក់ ពោលគឺធ្លាក់ចុះ១៦,៩ភាគរយបើធៀបនឹងឆ្នាំ២០២៤ ដែលបណ្តាលមកពីការថមថយនៃសេដ្ឋកិច្ចតំបន់ និងជម្លោះព្រំដែន។ យ៉ាងណាក៏ដោយ បរិមាណភ្ញៀវទេសចរក្នុងស្រុកមានកំណើនខ្លាំងរហូតដល់ចំនួន២៥,១៦ លាននាក់ គឺកើនឡើង ១១,៧ភាគរយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: