Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

    BY Liny Chan June 26, 2026
    កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦។

    យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កម្ពុជាបានទទួលចំណាត់ថ្នាក់សកល ឈរលេខ ១ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ២) និងមីយ៉ាន់ម៉ា (លេខ៣)។

    ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករជាច្រើន ដូចជាការគ្រប់គ្រងធនធានធម្មជាតិ ទប់ស្កាត់ការបាត់បង់ព្រៃឈើបានល្អប្រសើរ ការការពារជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ ដែលមានរហូតដល់ប្រមាណ៤១% នៃផ្ទៃដីប្រទេស ការបញ្ចេញកាបូនទាប តាមរយៈយុទ្ធសាស្ត្រដាំកូនឈើបន្ថែម ការគ្រប់គ្រងគុណភាពខ្យល់ ធនធានទឹក និងដីធ្លីរបស់កម្ពុជា ដែលទទួលបានពិន្ទុខ្ពស់បំផុត។

    សូមបញ្ជាក់ថា ថ្មីៗកន្លងមកនេះ កម្ពុជាត្រូវបានស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report ដដែលនេះ បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានបរិស្ថានធម្មជាតិស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ ២០២៦៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: