ជាង ២សប្តាហ៍ក្រោយរញ្ជួយដីនៅវេណេស៊ុយអេឡា តួលេខអ្នកបាត់បង់ជីវិតកើនដល់ ៣,៨១១នាក់ និងរបួសជាង ១,៦ម៉ឺននាក់
វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡានៅតែបន្តកើនឡើង បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើងជាង ២សប្តាហ៍មកហើយក្តី។ របាយការណ៍ចុងក្រោយមួយដែលបង្ហាញដោយ លោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡាបានបញ្ជាក់ថា តួលេខអ្នកស្លាប់បានកើនឡើងរហូតដល់ ៣,៨១១នាក់ ដោយគិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា ចំនួនអ្នករងរបួសមានរហូតដល់ ១៦,៧៤០នាក់ ខណៈពលរដ្ឋដែលកំពុងគ្មានផ្ទះសម្រាប់រស់នៅវិញគឺមានចំនួន ១៧,៩០៧នាក់។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time