ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. នៅសៀងហៃ
BY Liny Chan
July 17, 2026
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Mitchell Mao នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន SF Holding Co., Ltd. គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក រួមបញ្ចូលគ្នាធំជាងគេបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ី។ ក្រុមហ៊ុនមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេសចិន និងលាតសន្ធឹងទៅកាន់ប្រទេសជាង ២០០ លើពិភពលោក។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី




