បច្ចេកវិទ្យា

លឺល្ហៀងៗថា Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS ដំបូងគេបង្អស់នឹងបង្ហាញខ្លួនព្រមគ្នាជាមួយនឹង HUAWEI MateStation S និង HUAWEI MateView ឆាប់ៗនេះ

BY
Liny Chan
July 24, 2021
លឺល្ហៀងៗថា Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS ដំបូងគេបង្អស់នឹងបង្ហាញខ្លួនព្រមគ្នាជាមួយនឹង HUAWEI MateStation S និង HUAWEI MateView ឆាប់ៗនេះ

ដំណឹងល្អសម្រាប់អតិថិជនដែលនិយាយគាំទ្រផលិតផលឆ្លាតវៃម៉ាកហួវៃ ឥឡូវនេះ លេចលឺថាក្រុមហ៊ុនហួវៃ ត្រៀមដាក់លក់កូនកាត់កុំព្យូទ័រ Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS មុនដំបូងគេបង្អស់ ព្រមគ្នាជាមួយនឹង កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S និង HUAWEI MateView ក្នុងប្រទេសយើង នាពេលឆាប់ៗខាងមុខនេះ។

យោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានប្រឡូយនូវ រូបរាង លក្ខណៈសម្បតិ្ត នៃផលិតផលថ្មីទាំង3ម៉ូដែលនេះជាបណ្តើរ ប៉ុន្តែសម្រាប់តម្លៃលក់វិញ ពុំទាន់បង្ហាញជាផ្លូវការឡើយទេ។

១. កូនកាត់កុំព្យូទ័រ Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS ដំបូងគេបង្អស់

Huawei MatePad 11 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរចនាឡើងជាមួយនឹងរូបរាងល្អប្រណីត តូចស្លីមស្តើង (253.8 mm X 165.3 mm X 7.25 mm) និងស្រាលបំផុតត្រឹមតែ 485g ងាយស្រួលដាក់តាមខ្លួន។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS មុនដំបូងគេបង្អស់ ងាយស្រួលតភ្ជាប់ ធ្វើការជាមួយនឹងឧបករណ៍ ពហុឧបករណ៍ឆ្លាតវៃដទៃទៀតរបស់ហួវៃ តួយ៉ាងដូចជា ស្មាតហ្វូន, នាឡិកាឆ្លាតវៃ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S, និង HUAWEI MateView ជាដើម តាមរយៈ HUAWEI Share (Multi-Screen Collaboration) យ៉ាងរលូននិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពោលគឺ ផលិតភាពនិងភាពច្នៃប្រឌិតទ្វេរដងពាក់ព័ន្ធនឹង លទ្ធផលការងារ និង កិច្ចការងារការិយាល័យជាពិសេសផ្តល់នូវប្រសិទ្ធភាពការងារដែលធ្វើពីចម្ងាយនៅផ្ទះ, ការគ្រប់គ្រងសុខភាពនិងកីឡា និងបទពិសោធន៍កម្សាន្តផ្សេងសម្រាប់អ្នកប្រើប្រាស់ ជាពិសេសចំណេញពេលវេលាក្នុងការផ្ទេរឯកសារ ឬទិន្នន័យចេញចូល ដោយមិនចាំបាច់ប្រើខ្សែ USB ដែលមានភាពសុំាញុំា។

Huawei MatePad 11 ជាកូនកាត់កុំព្យូទ័រដំបូងគេបង្អស់ដែលមានកម្រិត refresh rate រហូតដល់ទៅ 120ហឺត ជួយឲ្យការសិក្សាធ្វើការតាមអនឡាញ, ទស្សនាវីដេអូ និងការកម្សាន្តផ្សេងៗរលូនឥតទាក់តែម្តង។ បច្ចេកវិទ្យា 2nd Display (Mirror, Extend, Collaborate) អាចឲ្យ Huawei MatePad 11 អាចក្លាយជា ក្តារគូរសម្រាប់មុខងារ Mirror mode និង Monitor សម្រាប់មុខងារ Extend mode។

ការវិលត្រឡប់មកវិញនៃ Huawei MatePad 11 ជំនាន់ចុងក្រោយនេះ ក៏មានភ្ជាប់មកជាមួយនឹង ខ្មៅដៃឆ្លាតវៃស៊េរីថ្មី HUAWEI M-Pencil ជំនាន់ទី 2 ដែលនឹងផ្តល់នូវបទពិសោធន៍នៃការសរសេរងាយស្រួលស្រដៀងដូចគ្នានឹងទៅខ្មៅដៃយើង, ក្តារចុច ឆ្លាតវៃម៉ាញេទិកថ្មីមានរចនាទំហំពេញលេញ បទពិសោធន៍វាយអក្សរប្រកបដោយផាសុកភាពជាមួយនឹងគម្លាតគ្រាប់ចុច 1.3mm ហើយក៏មកភ្ជាប់ជាមួយនឹង ស្រោមម៉ាញ៉េទិក, ឆ្នាំងសាកឥតខ្សែ និង តំណរភ្ជាប់ប៊្លូធូសដូចជំនាន់មុនដែរ ដើម្បីធានាថាចង់ប្រើប្រាស់ពេលណាក៏បាន។ ជាមួយនឹង HUAWEI M-Pencil (ជំនាន់ទី 2), ក្តារចុចថ្មី HUAWEI Smart Magnetic Keyboard និង mouse ឥតខ្សែប៊្លូធូស, កូនកាត់កុំព្យូទ័រ HUAWEI MatePad ស៊េរី នឹងផ្តល់ឲ្យអតិថិជននូវប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតដូចកុំព្យូទ័រដែរ ។

ក្រៅពីនេះ Huawei MatePad 11 មានបំពាក់នូវ 4Mics / 4 Speakers ក្រុមហ៊ុនHarman Kardon ដ៏ល្បីឈ្មោះរបស់ប្រទេសេជប៉ុន, WiFi 6 (ល្បឿន 5G), បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland Low Blue Light របស់ប្រទេសអាល្លឺម៉ង់, មានថាមពលថ្ម 7250mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន 22.5W, កម្រិតបង្ហាញ 2.5K, មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ128GB, ប្រើប្រាស់បន្ទះឈីប SD865 (7nm), មានកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយទំហំ13MP, និងភ្ជាប់បច្ចេកវិទ្យាស្គែនមុខដោះសោរ 2D Face ID ដែលមានកម្រិតសុវត្ថិភាពខ្ពស់បំផុត។

២. កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S

HUAWEI MateStation S ជាប្រភេទកុំព្យូទ័រលើតុឆ្លាតវៃ មកជាសេតមួយនឹង Huawei Display Monitor មានអេក្រង់ទំហំ 23.8” និងអេក្រង់លាតពេញរហូតដល់ 90% នៃតួខ្លួន ជាមួយនឹងកម្រិតបង្ហាញ 1920 x 1080 Colour Gamut ច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ អស់បារម្ភបញ្ហាខ្លាចខូចភ្នែក នៅពេលប្រឈមច្រើនម៉ោង។ ចំណែកឯ Case កុំព្យូទ័រវិញគឺមានរូបរាងតូច (Small Form Factor) មានវិមាត្រ 293 mm X 93 mm X 315.5 mm ទំហំ 4.2 kg អមមកនូវ រចនាឌីហ្សាញបែបផ្កាយរះ (Star Trail Design) ដំណើរការដោយ Windows 10 Home សិនស័រ AMD Ryzen™ 5 4600G Processor ក្រាហ្វិច Radeon™ ភ្ជាប់បច្ចេកវិទ្យា HUAWEI Share (Multi-Screen Collaboration) ងាយស្រួលផ្ទេរឯកសារទិន្នន័យចេញចូល។ ជាមួយនឹងបច្ចេកវិទ្យា Sleep-conducive Noise ជួយការបន្ថយសំឡេងម៉ាស៊ីនកុំឲ្យលាន់លឺបានយ៉ាងប្រសើរ នៅពេលដែលអ្នកប្រើប្រាស់ដាក់Sleep បន្ទាប់ពីបំពេញកិច្ចការងារ។ HUAWEI MateStation S មកមួយសេតជាមួយនឹង HUAWEI Wired Keyboard ដែលមានភ្ជាប់នូវបច្ចេកវិទ្យាស្គែនក្រយ៉ៅម្រាមដៃ បង្កលក្ខណៈកាន់តែកាលីប កាន់តែងាយស្រួលសម្រាប់ការប្រើប្រាស់ថែមមួយកម្រិតទៀត។ វាមានរ៉េម 8 GB DDR4 3200 MHz និង storage 256 GB M.2 NVMe SSD។

៣. HUAWEI MateView Wireless Monitor ភ្ជាប់ឥតខ្សែ

HUAWEI MateView Wireless Monitor ភ្ជាប់ឥតខ្សែដំបូងគេបង្អស់ ត្រូវបានរចនាឡើងសម្រាប់សេណារីយ៉ូការិយាល័យឆ្លាតវៃនិងមានមុខងារបង្ហាញពណ៌ប្រកបដោយវិជ្ជាជីវៈ។ វាជា monitor ថ្នាក់ខ្ពស់លេចធ្លោមួយ មានទំហំ 28.2” និង panel សមាមាត្រ3:2 ទ្រទ្រង់ គុណភាព កម្រិតបង្ហាញខ្ពស់ 4K+Ultra-HD Display (3840 × 2560) ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland និង Flicker Free របស់ប្រទេសអាល្លឺម៉ង់ ផ្តល់ជូននូវបទពិសោធន៍ល្អបំផុតសម្រាប់ការទស្សនាព័ត៌មានលំអិតនៅលើអេក្រង់ គឺច្បាស់ត្រជាក់ភ្នែកតែម្តង កម្រិតបង្ហាញពន្លឺ HDR (High Dynamic Range) មានមុខងារ Cinema-Level Colour Gamut មុខងារ DCI-P3, មុខងារ Wireless Projection (OneHop Projection) ដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ដែលមានភាពរញ៉េរញ៉ៃ និងមាន Smart Bar ថែមទៀតផង។ អ្វីដែលធ្វើឲ្យ HUAWEI MateView កាន់តែមានភាពលេចធ្លោនោះគឺ រូបរាងឌីហ្សាញបែបអេឡេហ្គង់ (Elegant, Minimal Design) ហាក់មានតម្លៃខ្ពស់ខ្ទង់ពាន់ដុល្លារ អាចភ្ជាប់ប្រើជាមួយ ស្មាតហ្វូន, ឡេបថប់, ថេប្លេត យ៉ាងងាយស្រួលតាមរយៈបច្ចេកវិទ្យា Huawei Share (Multi-Screen Collaboration) ហើយក៏ទ្រទ្រង់នូវការតភ្ជាប់ជាមួយនឹងក្តារចុច និង mouse ផងដែរ។ ក្តារចុច និង mouse អាចតភ្ជាប់ជាមួយនឹង monitor ហើយក៏អាចគ្រប់គ្រងលើឧបករណ៍ផ្សេងៗទៀតផងដែរ ដូចជា ឡេបថប់, និង ទូរស័ព្ទ ដើម្បីជម្រុញប្រសិទ្ធភាពការងាររបស់អ្នកប្រើប្រាស់ទ្វេដង។

សរុបមកយើងអាចសន្និដ្ឋានបានថា វត្តមាននៃផលិតផលឆ្លាតវៃទាំង3ម៉ូដែលខាងលើ Huawei MatePad 11, HUAWEI MatStation S និង HUAWEI MateView នាពេលដ៏ខ្លីខាងមុខនេះ អាចនឹងឆក់នូវប្រជាប្រិយភាពមិនធម្មតាឡើយ ប៉ុន្តែជាក់ស្តែងយ៉ាងណានោះមានតែរង់ចាំអ៊ុតមើលបន្ត នូវតម្លៃលក់ជាផ្លូវការតែប៉ុណ្ណោះ។

Share This Post: