បច្ចេកវិទ្យា

OPPO A16 មានលក់ហើយ ជាមួយនឹងតម្លៃត្រឹមតែ $179 ប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈពិសេសគ្រប់អ្វីដែលអ្នកត្រូវការ!

BY
Liny Chan
August 19, 2021
OPPO A16 មានលក់ហើយ ជាមួយនឹងតម្លៃត្រឹមតែ $179 ប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈពិសេសគ្រប់អ្វីដែលអ្នកត្រូវការ!

កាលពីមួយរយៈមុនក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាត្រកូល A ស៊េរីរបស់ខ្លួនជាច្រើនម៉ូដែលដូចជា A53, A54, A92, A93, A74, A15 និងស្មាតហ្វូនស៊េរី A ផ្សេងៗទៀតជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកនិយមស្រលាញ់ប៊្រេន OPPO ក៏ដូចជាអតិថិជនជាច្រើនគ្រប់មជ្ឈដ្ឋានជុំវិញប្រទេសកម្ពុជាផងដែរ។

ដោយឡែកថ្មីៗក្តៅៗ បើយោងបើយោងតាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO កម្ពុជាទើបបើកបង្ហាញនិងលាតត្រដាងនូវស្មាតហ្វូនត្រកូល A ស៊េរីម៉ូដែលថ្មីដែលអតិថិជនជាច្រើនកំពុងអន្ទះសាររង់ចាំនោះគឺ OPPO A16 ដែលវាមានតម្លៃខ្លួនត្រឹមតែ $179 ប៉ុណ្ណោះ។ ប្រាកដណាស់! គ្រប់ត្រកូល គ្រប់ស៊េរី គ្រប់ម៉ូដែលរបស់ស្មាតហ្វូន OPPO គឺមិនដែលធ្វើឲ្យអតិថិជនខ្លួនខកបំណងឡើយទាំងតម្លៃ និងលក្ខណៈសម្បត្តិពិសេសៗដ៏កំពុងពេញនិយមនាយុគសម័យថ្មីនេះ។

តោះ! ងាកទៅមើលម៉ូដែលថ្មី OPPO A16 ដែលទើបនឹងប្រកាសចេញលក់លើទីផ្សារថាតើវាមានចំណុចអ្វីដែលពិសេសទាក់ទាញខ្លះ? ក្រៅពីស្ថិតក្នុងតម្លៃខ្លួន $179 តើអតិថិជននឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុន?
• ចំណុចពិសេសទី1: កាមេរ៉ា AI 3 គ្រាប់
OPPO A16 បំពាក់ដោយកាមេរ៉ា AI ចំនួន ចំនួន 3 គ្រាប់ (កាមេរ៉ាមេ 13MP, ជំនួយ Portrait 2MP, ម៉ាក្រូ 2MP)។ ចំណែកកាមេរ៉ាមុខ ឬកាមេរ៉ា Selfie មានទំហំ 8MP (+ មុខងារជំនួយសម្រស់ AI Beauty) ដែលអាចផ្តិតគ្រប់រូបភាពលោកអ្នកឲ្យកាន់តែច្បាស់ និងកាន់តែស្អាតដោយប្រើជាមួយនឹងមុខងារ AI Beauty ជួយកែសម្រួលរូបភាពដ៏វៃឆ្លាតតាមស្ថានភាពដែលអ្នកកំពុងថតជាមួយការសម្គាល់ដូចជា កែសម្រួលស្បែក ឬសម្បុរឲ្យកាន់តែប្រសើរ បន្ថែមភាពស្រស់ស្អាតទៅលើផ្ទៃមុខស្របទៅតាមជាតិសាសន៍ ឬសម្បុរស្បែកផ្សេងៗគ្នា និងធ្វើឲ្យស្បែកកាន់តែភ្លឺរលោងស្រស់ថ្លាដោយរក្សាព័ត៌មានលម្អិតតនៃរូបភាពបានកាន់តែប្រសើរ។
• ចំណុចពិសេសទី2: អេក្រង់ការពារភ្នែក
OPPO A16 ជាទូរស័ព្ទវៃឆ្លាតដែលមានសមត្ថភាពអាចការពារសុខភាពភ្នែកកម្រិត HD+ គ្រប់ពេលវេលា គ្រប់ស្ថានភាពដល់អ្នកប្រើប្រាស់កុំឲ្យឈឺភ្នែកជាមួយនឹងបច្ចេកវិទ្យា AI Smart Backlighting ចំនួន 2 ប្រភេទគឺ Sunlight Screen (មើលឃើញច្បាស់ទោះស្ថិតក្រោមពន្លឺខ្លាំងយ៉ាងណាក៏ដោយ) និង Moonlight Screen (កាត់បន្ថយការឈឺភ្នែកពេលប្រើប្រាស់ក្នុងស្ថានភាពងងឹត)។
• ចំណុចពិសេសទី3: ថាមពលថ្ម
OPPO A16 ក៏បានបំពាក់មកជាមួយនឹងថាមពលថ្មទំហំធំរហូតដល់ 5000mAh សាកមួយពេញ ប្រើធម្មតាបានរហូតដល់ 2 ថ្ងៃឯណ្ណោះ ពិតជាសរសើរដល់ស្មាតហ្វូនម៉ូដែលថ្មីនេះមែនទែនដែលវាជួយសម្រួលនិងផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់ការងារប្រចាំថ្ងៃ។
បន្ថែមពីចំណុចពិសេសទាំង 3 ខាងលើនេះស្មាតហ្វូនកម្រិតថវិកា OPPO A16 គឺបានបំពាក់នូវបន្ទះឈីប Media Tek Helio G35 ជាមួយនឹងរ៉េមទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android 11 OS និង ColorOS UI ផងដែរ។ ចំណែកផ្នែកខាងឆ្វេងគឺមានប៊ូតុង Volume និងគែមខាងស្តាំគឺមានប៊ូតុង Power ដែលមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើប៊ូតុងនោះផងដែរ។

កប់ស៊េរីណាស់! ទាំងនេះពិតជាឡូយខ្លាំងមែនទែនសម្រាប់ស្មាតហ្វូនកម្រិតថវិកាស្ថិតក្នុងតម្លៃសមរម្យ $179 ដែលបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងលក្ខណៈសម្បត្តិជាច្រើនទៀតដែលធ្វើឲ្យហ្វេន A ស៊េរីទប់ចិត្តមិនបាន។ មិនតែប៉ុណ្ណោះរាល់ពេលអតិថិជនទាំងអស់ធ្វើការជាវស្មាតហ្វូន OPPO A16 នឹងទទួលបានកញ្ចប់កាដូដែលរួមមានដូចជា កាបូបស្ពាយចំហៀង (ចំនួន 1) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍៕

Share This Post: