PR September 3, 2021

App របស់កូនខ្មែរមួយ ជួយដល់អ្នកទិញ និងអ្នកលក់ផលិតផលតាមអនឡាញ កំពុងដាក់ឱ្យដោនឡូតឥតគិតថ្លៃ ជាមួយមុខងារច្រើនសម្បូរបែប

Liny Chan

នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ការទិញ និងលក់ទំនិញនៅលើអ៉ីនធឺណេតមានការកើនឡើងខ្លាំងមែនទែន ហើយស្របពេលនឹងការកើនឡើងនេះ ក៏លេចចេញនូវបញ្ហាជាច្រើនសម្រាប់អ្នកទិញ និងអ្នកលក់ផងដែរ។ ដូចដែរយើងធ្លាប់បានដឹង ភាគច្រើនអតិថិជនពិបាកស្វែងរកហាង ក៏ដូចជាកន្លែងលក់ទំនិញដែលអាចទុកចិត្តបាន ខណៈអ្នកលក់រអ៊ូថាគ្មានទីផ្សារ មិនដឹងលក់តាមណាទើបមានអ្នកទិញ។

យ៉ាងណាមិញ អ្នកទិញ និងអ្នកលក់ឈប់បារម្ភទៀតទៅ ថ្ងៃនេះក្រុមការងារ Khmernote ណែនាំ App មួយបង្កើតឡើងដោយកូនខ្មែរ ដែលកំពុងដាក់ឱ្យដោនឡូតដោយឥតគិតថ្លៃទាំងនៅលើ App Store និង Play Store។ អ្វីដែលពិសេស App នេះមានមុខងារសំខាន់ៗ ដល់ទៅ ៤ធំៗ ដែលអាចជួយដោះស្រាយបញ្ហារបស់អ្នកទិញ និងអ្នកលក់បាន ហើយផ្ដល់នូវបទពិសោធន៍ថ្មីៗទៀតផង។

លើសពីនេះ អេប អាយ អ៉ី បាយ មិនត្រឹមតែជាផ្សារអេឡិចត្រូនិច (E-Commerce) តែមួយមុខនោះទេ ថែមទាំងជាបណ្ដាញសង្គមសម្រាប់ឲ្យអ្នកប្រើប្រាស់ អាចធ្វើការផុសលក់ផលិតផលផង និងផុសលេងជាការកម្សាន្តជាច្រើនទៀត ដែលមានលក្ខណៈពិសេស ៤ យ៉ាងដូចជា ៖

១. ផ្សារទំនើបអេឡិចត្រូនិក (E-commerce) ដែលមានលក្ខណៈងាយស្រួលបំផុតក្នុងការទិញលក់ទំនិញតាមរយៈប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។
២. មានប្រព័ន្ធទូទាត់ប្រាក់ច្បាស់លាស់ និងសុវត្ថិភាព ហើយមានចេញវិក័យបត្រដោយស្វ័យប្រវត្តិនឹងត្រឹមត្រូវ ថែមទាំងមាន E-Wallet ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់សាច់ប្រាក់បាន ឬតាមរយៈធនាគារផ្សេងៗ។
៣. មានប្រព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស លឿនរហ័ស និងអាចត្រួតពិនិត្យបាន ។
៤. ជាបណ្តាញសង្គម (Social Media) ដែលអាចធ្វើការទំទាក់ទំទងគ្នាបានយ៉ាងងាយស្រួល ។ បន្ថែមពីលើនេះទៀតវាក៏ជាប្រព័ន្ធ Digital Marketing ដែលអាចអនុញ្ញាត្តឱ្យអ្នកប្រើប្រាស់ចូលទៅធ្វើការផ្សព្វផ្សាយទំនិញ ឬសេវាកម្ម របស់ខ្លួនទៅចំអតិថិជនគោលដៅដែលមានប្រសិទ្ធភាពខ្ពស់។

មិនតែប៉ុណ្ណោះ នៅពេលទិញទំនិញអតិថិជន អាចចុចត្រួតពិនិត្យបានមុនផងដែរ ដើម្បីចៀសវាងទិញប៉ះរបស់ក្លែងបន្លំ រួចធ្វើការបញ្ជាទិញ ហើយធ្វើការជ្រើសរើសមធ្យាបាយដឹកជញ្ជូន រួចជាការស្រេច អត់ពិបាកទិញបានឥវ៉ាន់ហើយ ខ្វះអ្នកដឹក ឬ បារម្មណ៍ខ្លាចបាត់ឥវ៉ាន់ និងរង់ចាំយូរទៀតនោះឡើយ។

តំណរលីង ដោនឡូត App iEbuy ឬចូលទៅកាន់គេហទំព័រ iEbuy: www.iebuyexpress.com
Play Store: iEbuy

App Store: iEbuy

ដើម្បីបង្កើតគណនីក្នុងកម្មវិធី iEbuy

ទំនាក់ទំនងព័ត៌មានលម្អិត : 092 495 049 ឬហ្វេសប៊ុកផេក iEBuy

ដូច្នេះហើយជីវិតរស់នៅប្រចាំថ្ងៃរបស់យើងកាន់តែងាយស្រួល ទាន់សម័យ និងចំណេញច្រើនមិនថាមាសប្រាក់ ឬ ពេលវេលា ដោយគ្រាន់តែមាន អេប អាយ អ៉ី បាយ ១ ក្នុងទូរស័ព្ទដៃ គឺថាមានមួយចប់តែម្ដងចង់ទិញ ចង់លក់ បានតាមចិត្ត សំខាន់មានកម្មវិធីកម្សាន្តទៀតអេមហ្មង៕