សង្គម

មហាជនកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចុះប្រមូលទិញមៀនប៉ៃលិនដោយផ្ទាល់រាប់រយតោន ជួយដល់កសិករក្នុងខេត្តបាត់ដំបង

BY
Liny Chan
September 8, 2021
មហាជនកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចុះប្រមូលទិញមៀនប៉ៃលិនដោយផ្ទាល់រាប់រយតោន ជួយដល់កសិករក្នុងខេត្តបាត់ដំបង

អ្វីដែលរឹតតែធ្វើឲ្យមហាជនកោតសរសើរទៀតនោះ អ្នកឧកញ៉ា កាលពីថ្ងៃទី៦ ខែកញ្ញានេះ បានចុះចាត់ចែងដឹកនាំដោយផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្ត មានដូចជា កំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះ គឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ខេត្តប៉ៃលិន និង បាត់ដំបង ដែលកំពុងទុំ សស្រាក់សស្រាំប្រមូលផលនោះ។

អ្នកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយសារកូវីដ-១៩ នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។

ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕ ដោយ៖ ឧកញ៉ា តម្រា

Share This Post: