Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវអ្នកពាក់ព័ន្ធជាមួយឈ្មោះ យ៉េន គឹម ដែលវិជ្ជមានជំងឺកូវីដ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ប្រញាប់ទៅយកសំណាក

    BY Khmerpress April 23, 2021
    រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវអ្នកពាក់ព័ន្ធជាមួយឈ្មោះ យ៉េន គឹម ដែលវិជ្ជមានជំងឺកូវីដ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ប្រញាប់ទៅយកសំណាក

    (បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ដោយអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ យ៉េន គឹម រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ជាអ្នកបើកបររថយន្តដឹកម្ចាស់ទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរានទៅយកសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ និងអនុវត្តតាមវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត។

    សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។

    ក្នុងសេចក្ដីសម្រេចនោះ បានបញ្ជាក់ថា ការបិទខ្ទប់ភូមិខាងលើ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១តទៅ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងកាឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅភូមិសាស្រ្ត ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: