បច្ចេកវិទ្យា September 22, 2021

ញាក់សាច់! ប្រូម៉ូសិនពី OPPO ជាមួយ «កំពូលប្រូម៉ូសិនបុណ្យភ្ជុំបិណ្ឌ» លើស្មាតហ្វូនទាំង 2 ស៊េរី OPPO Reno6 Z & OPPO A94 ចាប់ពីថ្ងៃទី 22 ខែកញ្ញា ដល់ថ្ងៃទី 6 ខែតុលា

Liny Chan

បើរាប់មកដល់ពេលនេះ OPPO បានបញ្ចេញ Reno Series សរុបចំនួន 6 ជំនាន់ហើយចូលទៅក្នុងទីផ្សារស្មាតហ្វូន មិនតែប៉ុណ្ណោះត្រកូល Reno ក៏អាចរាប់ចូលជាស្មាតហ្វូនដែលមានត្រកូលខ្ពស់ និងទទួលបានប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកប្រើប្រាស់ផងដែរ។

ជាក់ការពិតណាស់ ថ្មីនេះ OPPO ទើបបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីកូនពៅ OPPO Reno6 Z 5G ដែលលក់លើទីផ្សារក្នុងតម្លៃ $419 ជាមួយនឹងជម្រើស 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Stellar Black ជាពណ៌ខ្មៅគ្រឺមៗស្រអាប់អមដោយពន្លឺប្រដេញប្លែកពីគេ និងពណ៌ Aurora ជាពណ៌បែបស្រទន់ស្រស់ថ្លា រំលេចចេញពណ៌រាប់លានលើខ្នងទូរស័ព្ទជាមួយនឹងស្ទីសរចនាបែប Reno Glow។ ហើយសម្រាប់ពណ៌ទាំង 2 នេះគឺអាចអាចការពារស្នាមម្រាមដៃបានល្អបំផុតព្រមទាំងមិនជាប់ស្នាមម្រាមដៃ 100% ដោយមិនចាំបាច់ចំណាយពេលជូតសម្អាត និងផ្តល់នូវអារម្មណ៍ចាប់កាន់ដ៏អស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែក។

បើងាកទៅមើលរូបរាងឌីហ្សាញស្មាតហ្វូននេះងាយស្រួលកាន់បានស្និទ្ធជាមួយនឹងទម្ងន់ត្រឹមតែ 173g និងកម្រាស់ត្រឹមតែ 7.97mm ដែលងាយស្រួលកាន់ប្រើដោយដៃម្ខាង។ បើពិនិត្យទៅមើលគែមជុំវិញឃើញមានប៊ូតុងបិទបើកនិងចាក់សោរនៅផ្នែកខាងស្តាំដៃ។ រីឯខាងឆ្វេងដៃមានប៊ូតុងឡើងចុះសម្លេងរួមជាមួយរន្ធស៊ូក Sim Card។ ឯផ្នែកខាងក្រោមវិញឃើញមានរន្ធសាកថ្មប្រភេទ USB C , រន្ធបំពង់សម្លេង និងរន្ធដោតកាសខ្នាត 3.5mm ផងដែរ។ មិនតែប៉ុណ្ណោះ Reno6 Z 5G បំពាក់ដោយអេក្រង់ AMOLED 60Hz, FHD+ (2400P x1080) និងមានទំហំ 6.4 Inch ដែលជាអេក្រង់ធំងាយស្រួលក្នុងការប៉ះបញ្ជា ព្រមទាំងងាយស្រួលក្នុងការទស្សនាវីដេអូដែលមានភាពភ្លឺច្បាស់ល្អ។ ចំណែកខ្នងខាងក្រោយ OPPO Reno6 Z រំលេចរចនាដោយកាមេរ៉ាចំនួន 3 គ្រាប់ (64MP កាមេរ៉ាមេ + 2MP កាមេរ៉ាពង្រីកមុំ + 2MP កាមេរ៉ាម៉ាក្រូ) ដែលមើលទៅពិតជាស្រស់ស្អាត ឡូយ និងស៊ីវិល័យមិនធម្មតាតែម្តង។

អ្វីដែលកាន់តែពិសេសក្នុងអំឡុងពេលនេះជាមួយនឹងកំពូលប្រូម៉ូសិនសម្រាប់បុណ្យភ្ជុំបិណ្ឌ ទិញភ្លាម ចំណេញកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់!! ទិញ OPPO RENO6 Z 5G តម្លៃ $419 ថែមកាដូតម្លៃសរុប #181ដុល្លាររួមមាន៖ កាតាបស្ពាយដ៏ស្រស់ស្អាត(តម្លៃ $29), ចានស្រាក់ (តម្លៃ $19) បណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ ចំណែកទិញ OPPO A94 តម្លៃ $299 ដោយបញ្ចុះតម្លៃជូន $10 មកនៅ $289 និងថែមកាដូតម្លៃ #64ដុល្លាររួមមាន៖ Power Bank 10000 mAh (តម្លៃ $10) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍៕