PR

ភ្ជុំចប់ ផលិតកម្មរាមរងការរិះគន់ញាក់សាច់

BY
Liny Chan
October 8, 2021
ភ្ជុំចប់ ផលិតកម្មរាមរងការរិះគន់ញាក់សាច់

ភ្នំពេញ៖ ការបង្ហាញស្នាដៃក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំនេះ ផលិតកម្មរាមហាក់កំពុងលេចធ្លោជាមួយបទចម្រៀងជាច្រើនបទរបស់ផលិតកម្ម។ទន្ទឹមនឹងពាក្យសរសើរនេះ មហាជនក៏បានបញ្ចេញមតិ និងរិះគន់ចំៗ ចំពោះផលិតកម្មដែលបានធ្វើបទឲ្យតារាចម្រៀងថ្មីមួយរូបនោះគឺលោក លោកពុធ មិថុនា ដែលហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបកស្រាយបទចម្រៀងដែលមានចរិកខ្មែរ។

Comment បានសរសេច្បាស់នៅលើ MV របស់តារាចម្រៀងដែលបានបង្ហោះនៅ FACEBOOK Page និង YOUTUBE Channel ផ្លូវការរបស់ផលិតកម្មរួមមាន៖

• សំលេងអន់ជាងក្មេងរៀនថ្នាក់ទី១ទៀត ចេះអោយច្រៀងដែល ពីមុនគ្រាន់តែអ្នកចំរៀងអេតចាយៗម្នាក់សោះ
• ងាប់មើលសំលេង ចង់និយាយថាច្រៀងមិនកើត ចេះបានចូលផលិតកម្មរាមដែល
• ព្រះនិងមែនអ្នកចំរៀងរបស់រាមសំលេងដូច ចេះបានចូលផលិតកម្មល្បីកើតដែរដូចខ្វះណាស់ចឹងអ្នកសំលេងពិរោះមានឡើងច្រើនមិនយកមកយកសំលេងបែបចឹងៗអី ហ៊ីម
• ផលិតកម្មរាម មិនសមយកអ្នកចម្រៀងចឹងចូលច្រៀងសោះ អ្នកច្រៀងដូច
• តស៊ូតាំងពីតារាសណ្តែកដីរហូតដល់បានច្រៀងនឹងគេ

ក្រលេកទៅមើល FACEBOOK Page ផ្លូវការរបស់លោក ពុធ មិថុនាដែលមានអ្នក followers រហូតដល់ជាង ៨០០ពាន់ នាក់នោះ ក៏បង្ហោះសារជាអារម្មណ៍ថា៖ ឱកាសចូលផលិតកម្មគឺជាក្តីស្រម៉ៃរបស់ខ្ញុំ គឺជាក្តីសង្ឃឹមក្នុងអាជីពជាអ្នកចម្រៀង ហើយ អរគុណផលិតរាមដែលផ្តល់ឱកាសនេះឲ្យខ្ញុំ អរគុណផលិតកម្មរាមដែលយល់ពីតម្លៃអ្នកចម្រៀងខ្ចីវ័យរបស់ខ្ញុំ តែពេលនេះ ខ្ញុំហាក់មានអារម្មណ៍ថា ខ្ញុំកំពុងតែអាត្មានិយមដែល ធ្វើឲ្យផលិតកម្មមួយនេះត្រូវបានមហាជនមិនឲ្យតម្លៃដោយសារតែខ្ញុំ។ ប្រាប់ផងថាខ្ញុំគួតែបញ្ចប់អាជីពនេះត្រឹមនេះ ឬ យ៉ាងណា?

គិតចាប់តាំងពីផលិតកម្មរាមសម្ពោធន៍ជាផ្លូវការមក នេះជាលើកទី១ហើយដែលផលិតកម្មរងការវៃប្រហារ តែយ៉ាងណាក្តីនៅលើ FACEBOOK Page ផ្លូវការរបស់ផលិតកម្មបែជាមិនតបត តែបែជាសុំការលើកទឹកចិត្តពីសំណាក់មហាជនវិញ ដោយតបថា ៖ មិថុនាអ្នកចម្រៀងសណ្តែកដី សំលេងអន់ជាងក្មេងរៀនថ្នាក់ទី១ទៀត បានហើយឈប់ច្រៀងទៅ ថ្លង់ណាស់។ បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់! ការរើសយក ពុធ មិថុនាចូលផលិតកម្មរាម គឺមិនមែនជាការចៃដន្យទេ។ គ្រប់ពាក្យពេចន៍របស់បងប្អូនគឺបានបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ចំពោះយើងខ្ញុំ ពីផលិតកម្មសូមអរគុណសម្រាប់ពាក្យពេចន៍កែតម្រូវ ប៉ុន្តែក្នុងកាលៈទេសៈនេះ យើងខ្ញុំក៏សូមលើកទឹកចិត្តដល់ ពុធ មិថុនា សូមកុំបោះបង់ សូមបន្តក្តីស្រម៉ៃមួយនេះជាបន្តទៀត ហើយរាមជឿជាក់ថា មិថុនាពិតជាអាចធ្វើឲ្យទស្សនិកជនរំភើបចិត្តជាមួយនិងបទក្រោយៗរបស់ប្អូន។ សូមបងប្អូនអ្នកគាំទ្រជួយ share លើកទឹកចិត្តមិថុនាមួយផងនិងដាក់ Hastage #មិថុនាស៊ូៗ

គួររំលឹកផងដែរថា ក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌ ផលិតរាមបានបញ្ចេញនូវបទចម្រៀងជាច្រើនបទ ដូចជាបទចានស្រាក់ របស់កញ្ញា មាស សុខសោភា និងតារា RAP លោក BALY បទ ភទ្របទនឹកស្រុក និងបទក្រមានិស្ស័យ របស់កញ្ញា មាស សុខសោភានិង លោក ដួង វីរៈសិទ្ធ ដោយឡែកតារាចម្រៀងថ្មីរបស់ផលិតកម្ម លោកពុធ មិថុនា ក៏មានបទចម្រៀងពីរបទ នោះគឺបទ ភ្ជុំខានជូបម៉ែ និង បទ DELIVERY អន្សម។

Share This Post: