PR October 18, 2021

សូមចូលរួមអបអរសាទរដល់អាជីវករនៅខេត្តកំពតម្នាក់ឈ្នះលុយសុទ្ធ $80,000 ពីសែលកាត!

Liny Chan

ងាយៗ! ឈ្នះដោយមិនបាច់នឿយហត់! រង្វាន់ប្រគល់ជូនដល់ផ្ទះតែម្តង! ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត។ សែលកាតបានរកឃើញម្ចាស់លុយសុទ្ធ $80,000 ម្នាក់ទៀតហើយ ដែលបានឈ្នះនៅក្នុងខែកញ្ញា! សូមចួលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់មានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរជាអាជីវករម្នាក់រស់នៅក្នុង ភូមិព្រះឪង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ អតិថិជនរូបនេះមានសំណាងបានឈ្នះរង្វាន់លុយសុទ្ធមហាសាលរហូតដល់ $80,000 កាលពីថ្ងៃទី02 ខែកញ្ញា ឆ្នាំ2021 កន្លងទៅនេះជាមួយនិងការប្រគល់ជូនរង្វាន់ពីតំណាងក្រុមហ៊ុន សែលកាត ដល់គេហដ្ឋានរូបគាត់ផ្តល់តែម្តង។ អតិថិជនរូបនេះបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ “ខ្លួនគាត់ពិតជាមានអារម្មណ៍រំភើបរីករាយនិងក្តុកក្តួលណាស់មិននឹកស្មានថាខ្លួនបានឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដល់ទៅ $80,000 ហើយលុយរង្វាន់នេះគាត់នឹងយកធ្វើជាដើមទុនសម្រាប់បើកអាជីវកម្មលក់ដូរដែលជាក្តីស្រម៉ៃរបស់គាត់ជាយូរមកហើយ។ គាត់បានបន្ថែមទៀតថា ចំពោះអតិថិជនសែលកាតទាំងអស់សូមបន្តចូលរួមលេងក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” នោះនឹងអាចមានឱកាសឈ្នះរង្វាន់នេះដូចខ្លួនគាត់ដែរ”។

អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖
– លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
– លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕