បទថ្មីរបស់ កំពូលតារាចំរៀង Cam-pop តន់ ច័ន្ទសីម៉ា បានដាក់កម្មសិទ្ធិបញ្ញា (copy right) នៅលើ spotify ហើយ
កំពូលតារាចម្រៀង Cam-pop តន់ ចន្ទសីម៉ា ដំបូងគេ នៅកម្ពុជា ដែលបានបំបែកកំណត់ត្រាថ្មី នៅក្នុងវិស័យចម្រៀងសម័យ ដែលកំពុងបង្កើតប្រវត្តិសាស្ត្រ ក្នុងការទស្សនា44លានដងក្នុងរយ:ពេល11ថ្ងៃ គឺបទ are you ok ម្សិលមិញនេះ ក្រុមហ៊ុន galaxy បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែបញ្ចូលបទថ្មី របស់កំពូលតារាចំរៀង Cam-pop តន់ច័ន្ទស៊ីម៉ា ត្រូវក្នុងបណ្ដាញឌីជីថល Spotify ដើម្បីរក្សាកម្មសិទ្ធិបញ្ញា ដែលបទនោះមានចំណងជើងថា tips។
អ្នក អ្នកគាំទ្រ ជាតិនឹងអន្តរជាតិ ទាំងអស់កំពុងតែចាំមើលថា កំពូលតារាចំរៀង Cam-popរបស់កម្ពុជា តន់ ចន្ទសីម៉ា មានឱកាស ប្រកួតប្រជែងជាមួយតារាចំរៀង នៅអាស៊ាន ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី បានឬអត់ បើបច្ចុប្បន្នប្រទេសមួយចំនួននេះ មានអ្នកទស្សនារហូតដល់ជិពាន់លានទៅហើយ។






