ត្រៀមរថយន្តរួចជាស្រេច ដើម្បីដឹកជញ្ជូនវ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាលចិន ដែលនឹងមកដល់កម្ពុជាបន្តិចទៀតនេះ!
យោងតាមការបង្ហោះរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា កម្ពុជាបានត្រៀមរថយន្តរួចហើយដើម្បីដឹកជញ្ជូនវ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងមកដល់នាពេលបន្តិចទៀតនេះ!!
សូមបញ្ជាក់ថា នៅវេលាម៉ោង ១០:២០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
