PR

ទម្រង់សិល្បៈបុរាណជាច្រើនមុខ ត្រៀមបង្ហាញខ្លួនក្នុងពិធី បុណ្យភូមិសៀមរាប

BY
Liny Chan
December 29, 2021
ទម្រង់សិល្បៈបុរាណជាច្រើនមុខ ត្រៀមបង្ហាញខ្លួនក្នុងពិធី បុណ្យភូមិសៀមរាប

ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២១ បុណ្យភូមិសៀមរាបចាប់ផ្ដើមហើយ ក្រៅពីការរាំលេងសប្បាយជាមួយ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបូរាណជាច្រើនមុខ ព្រមទាំងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។

បច្ចុប្បន្នក្រុមការងារកំពុងតែសម្រុករៀបចំឆាករៀបចំ ទម្រង់សិល្បៈបុរាណជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនាពិធី”បុណ្យភូមិសៀមរាប”។ តាមការបញ្ជាក់ពីលោក អាចារ្យធំអ្នកទទួលបន្ទុកផ្នែករៀបចំ ទម្រង់សិល្បៈបូរាណខ្មែរនៃពិធីបុណ្យនោះ បានឲ្យដឹងថា លោកបានរៀបចំជា៨ទម្រង់ ក្នុងនោះមាន ១/ស្លៀកពាក់បុរាណ សម័យលង្វែក សម័យអង្គរ។ ២/ការបង្ហាញ សត្រាវុធបុរាណខ្មែរ។៣/ការបង្ហាញ ចម្លាក់ស្បែកធំ។៤/សាក់យ័ន្ត្របុរាណខ្មែរ។ ៥/ការបង្ហាញ ធ្នូរ ខ្មែរ។៦/ឆៃយ៉ាំ។៧/ស្គរដៃ។ ៨/របាំបុរាណ។

តាមការវាយតម្លៃក្រៅផ្លូវការ បុណ្យភូមិសៀមរាប និងមានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការឡើងច្រៀងជាលើកដំបូង របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្បិតអីតារាចម្រៀងស្រីរូបនេះមិនធ្លាប់ឡើងឆាកតន្ត្រីឡើយ។ ជាងនេះទៅទៀត ពុកម៉ែបងប្អូន ក៏ចង់ដឹងចង់ទិញ ពីការប្រម៉ូសិន ដីឡូត៍និងផ្ទះអាជីវកម្ម ផ្ទះលំហែ ក្នុងគម្រោង ឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុនប្រកាសបើកលក់នៅថ្ងៃនោះផងដែរ។

ងាកមកមើល គម្រោង ឡូតិ៍រីសត គម្រោង ឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាបវិញ អ្នកឧកញ៉ា បានវិនិយោគលើតំបន់មានសក្ដានុពលខ្លាំងជាច្រើនរយហិតា ក្នុងនោះមានទេសភាពភ្នំហ៊ុមព័ទ្ធជុំវិញ រីសត ដីជាប់មាត់ស្ទឹងសងខាងហ៊ុមព័ទ្ធ តំបន់ជាច្រើនជុំវិញ។

ដីឡូតិ៍មានតម្លៃចាប់ពី៩៥០ ដុល្លារឡើងទៅ ដោយបង់រំលោះត្រឹមតែ៣០ ដុល្លារក្នុង១ខែ ។ ដីមានទំហ៊ុ 5m x 20m, 20m x 30mនៅជាប់មាត់ស្ទឹង ។ លើសពីនោះទៅទៀត គម្រោងរបស់អ្នកឧកញ៉ា ក៏មានលក់ផ្ទះលំហែ ជាប្រភេទវីឡា វិស្សមកាលដែលមានទំហ៊ុដី20 x30 តម្លៃត្រឹមតែ68000$ ប៉ុណ្ណោះ ។

ដូចដែលបានជម្រាបជូនខាងលើសូមបងប្អូនបំភ្លេចទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ កម្មវិធីចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាចលើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី។ កម្មវិធីក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕

Share This Post: