ម្ចាស់រថយន្តដែលរើសបានលុយ 20$ ប្អូនស្រីជាម្ចាស់លុយទៅសុំវិញមិនឲ្យ ហើយហែកចោលនោះ បានចេញបកស្រាយហើយ មូលហេតុគឺបែបនេះ
កាលពីពេលម្សិលមិញនេះមានយុវតីម្នាក់បាន ថតវិដេអូថា ជ្រុះលុយ ២០ដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី៣០ មេសា ២០២១នេះ នៅជិះតាមផ្លូវ នៅម្តុំផ្សារទំនើបអ៊ីអនម៉ល សែន សុខ លុះពេល ត្រលប់ទៅកន្លែងជ្រុះ ដើម្បីរើសលុយវិញ
ស្រាប់តែលុយនោះ ត្រូវបានបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក់ Hight Lander ដែលមានស្លាកលេខ 2V-5883 រើសបានមុន បាត់ទៅហើយ ។ ដោយមិនដឹងនិយាយអ្វីខ្លះ ថាសុំមិនឲ្យវិញ ទើបចុងក្រោយអ្នករើសបាន ក៏ហែកលុយ ២០$ នោះចោលរួចបើកឡានចេញបាត់។
នៅព្រឹកនេះវិញថ្ងៃទី០១ ឧសភា ២០២១ បុរសអ្នករើសបានលុយជិះរថយន្ត Hight Lander ក៏បានចេញវីដេអូ បកស្រាយវិញថា «ខ្ញុំសូមបកស្រាយរឿងកាលពីម្សិលមិញ ដែរប្អូនស្រីចោទថា ខ្មុំរើសលុយគាត់ហើយ មិនអោយគាត់វិញ ដោយគាត់បានរៀបរាប់ថាគាត់បាននិយាយទៅប្អូនស្រី ខ្លាចមិនមែនជាម្ចាស់លុយ និងឲ្យតេទៅបងស្រីដែរជ្រុះលុយនោះនិយាយទូរសព្ទជាមួយគាត់ ទើបព្រមឲ្យលុយនោះវិញ តែយុវតីនោះមិនព្រម ព្រមទាំងនិយាយថាគាត់ចង់បានលុយនោះ ទើបគាត់ហែកលុយនោះចោល»។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖




