យប់មិញនេះ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង បានចេញទៅយកអ្នកកើតជំងឺកូវីដ រហូតដល់ទៅ ១២១នាក់ នៅភូមិ ២៣ សង្កាត់បឹងកក់២
បឋម៖ យោងតាមការផ្សព្វផ្សាយរបស់ផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់មិញនេះ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាលបានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច។០២ ០៥ ២០២១៕