Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តប៉ៃលិន សម្រេចបិទការចេញចូល និងអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខា ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកបើកបរម្នាក់ វិជ្ជមានកូវីដ១៩

    BY Khmerpress May 3, 2021
    អាជ្ញាធរខេត្តប៉ៃលិន សម្រេចបិទការចេញចូល និងអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខា ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកបើកបរម្នាក់ វិជ្ជមានកូវីដ១៩

    (ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចបិទការចេញចូល និងផ្អាកការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខាក្នុងខេត្តប៉ៃលិន បន្ទាប់ពីរកឃើញអ្នកបើកបររបស់ក្រុមហ៊ុននេះម្នាក់ វិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស។

    លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ ត្រូវសហការ និងអនុវត្តតាមវិធានការណែនាំ របស់រដ្ឋបាលខេត្តជាការចាំបាច់។

    ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូល ការធ្វើអាជីវកម្ម និងទីតាំងអាជីវកម្មនេះ បុគ្គលិកដែលបំរើការ ការងារក្នុងក្រុមហ៊ុន វីរៈប៊ុនថាំ ទាំងបីសាខាក្នុងខេត្តប៉ៃលិន ត្រូវហាមឃាត់ការធ្វើដំណើរចេញ-ចូលទីតាំងអាជីវកម្មក្រុមហ៊ុន និងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ តាមវិធានការសុខាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: