ព័ត៌មានជាតិ May 3, 2021

BREAKING: ខេត្តកំពង់ចាម រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ, មនុស្ស៥៨នាក់ផ្សេងទៀតរកឃើញពាក់ព័ន្ធផ្ទាល់ និងប្រយោល

Khmerpress

(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានប្រកាសពីការរកឃើញមនុស្សចំនួន១២នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកចំការលើ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ជាមួយនឹងការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១២នាក់ដែលទើបរកឃើញនេះ រដ្ឋបាលស្រុកចំការលើ ក៏បានបង្ហាញអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន៥៨នាក់ផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធជាមួយករណីនេះ។

បន្ថែមពីនេះ អាជ្ញាធរក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ព្រមទាំងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews