SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា
SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។
សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ រួមមាន នាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី និង ភ្ញៀវវីវីអាយភី ដោយមានការធ្វើសុន្ទរកថាទាក់ទងនឹងព័ត៌មានរបស់ SCG Home Design Village។

ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក Thammasak Sethaudom អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី លោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងមន្ត្រីជំនាញនៃប្រទេសថៃនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោកជំទាវ ហ៊ុន ប៊ុនធឿន បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការនេះផងដែរ។

ជាងនេះទៅទៀត គិតចាប់ពីពេលរសៀល រហូតដល់រាត្រីក្នុងថ្ងៃដ៏ឱឡារិកនេះ SCG Home Design Village បានអញ្ជើញវត្តមាន DJ Nana និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មកចែករំលែកបទពិសោធន៍នៃការបញ្ជាទិញទំនិញនៅក្នុង SCG Home Design Village។ ព្រមទាំងមានការប្រគុំតន្ត្រី ដែលមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោក នី រតនា នាចុងបញ្ចប់នៃកម្មវិធីផងដែរ។
ក្រលេកមកមើលអំពីហាង SCG Home Design Village វិញ ផ្នែកនីមួយៗផ្តល់នូវគ្រឿងតុបតែងគេហដ្ឋានពីម៉ាកល្បីៗជាច្រើន ចាប់ពីសម្ភារផ្គត់ផ្គង់ក្នុងផ្ទះបាយ ឈុតទូរ ឈុតចង្ក្រានបាយ និងឧបករណ៍ចម្អិនអាហារជាដើម។ ក្បឿង ឥដ្ឋការ៉ូប្រភេទសេរ៉ាមិច ពិដាន ផ្ទៃជញ្ជាំង គ្រប់ទម្រង់ ដែលជាផលិតផលមានគុណភាពខ្ពស់នាំចូលពីបរទេសដូចជា ប្រទេសអ៊ីតាលី អេស្ប៉ាញ និងថៃ។ ចំណែកឯផ្នែកបន្ទប់ទឹក សម្បូរទៅដោយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដើម្បីរចនាបរិវេណបន្ទប់ទឹករបស់អ្នកឲ្យកាន់តែទំនើបនិងមានផាសុខភាពខ្ពស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនក៏អាចប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្នែកដេគ័រផ្ទាល់ ដើម្បីធ្វើការដេគ័របន្ទប់ឲ្យសាកសមទៅនឹងទំហំផ្ទះ និងម៉ូតផ្ទះក្នុងក្តីស្រមៃរបស់អ្នក។

ផ្នែកគ្រឿងសង្ហារិមរបស់ Lifestyle furniture រួមជាមួយស្តង់ដារនៃគុណភាពនិងភាពស៊ីវិល័យដែលតំណាងឲ្យគេហដ្ឋានទាំងមូល ផ្តល់នូវជម្រើសជាច្រើនបែបច្រើនយ៉ាងក្នុងការដេគ័រផ្ទៃបន្ទប់ អាចជ្រើសរើសបានជាមួយនឹងរចនាបទ បែបសាមញ្ញ បែបទំនើប ឬស៊ីវិល័យ តាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

ដោយឡែក ផ្នែកគ្រឿងបរិក្ខារអំពូលភ្លើង និង DIY(អាចឆ្នៃដោយខ្លួនឯងបាន) ផ្តល់ជូននូវរចនាបទភ្លើងបំភ្លឺប្រកបដោយគុណភាពជាមួយនឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសពណ៌តាមបំណងដើម្បីតុបតែងបន្ទប់ជាមួយនឹងស្ទីលផ្ទាល់ខ្លួនរបស់អ្នក។
អ្វីដែលគួរឲ្យកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ SCG Home Design Village គឺផ្តល់ជូននូវកន្លែងជួបជុំដ៏ងាយស្រួលដែលលោកអ្នកអាចចំណាយពេលមួយថ្ងៃពេញ សម្រាប់ធ្វើការ និងសម្រាកលំហែកាយ មានផាសុខភាព ហើយរីករាយនឹងការទទួលទានអាហារដ៏សម្បូរបែប រួមជាមួយហាងកាហ្វេដែលពេញនិយម។
លើសពីនេះ SCG Home Design Village ផ្តល់សេវាកម្មតម្លើង និងក្រុមការងារដឹកជញ្ជូន ជាមួយនឹងតម្លៃសមរម្យ។ បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល និងប៉ិនប្រសប់ជាមួយនឹងការតម្លើងនិងតុបតែងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយនិងផ្តល់ដំណោះស្រាយសម្រាប់ការតម្លើងផលិតផលដល់ផ្ទះអតិថិជន។

មកទទួលយកបទពិសោធន៍ថ្មីរបស់អ្នកជាមួយប្រូម៉ូសិនបីដងផ្ទួនៗ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះជាមួយការបញ្ចុះតម្លៃពិសេសលើមុខទំនិញជាច្រើនមុខរហូតដល់ 40% មានឱកាសចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់នៅពេលចំណាយអស់ 250 ដុល្លារ លើគ្រឿងសង្ហារិមក្នុងមួយវិកយបត្រ។ រង្វាន់ធំកៅអីប្រភេទ recliner ដែលមានតម្លៃរហូតដល់ 800 ដុល្លារ។ ហើយជាចុងក្រោយ ទទួលបានដបបាញ់អាល់កុល Design Village ដោយឥតគិតថ្លៃ សម្រាប់រាល់ការចំណាយ ចាប់ពី 200 ដុល្លារឡើងទៅ។




ទីតាំង SCG Home Design Village:
ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ព័ត៌មានលំអិត សូមចូលទៅកាន់ Facebook ផេក
ផេក SCG Home Cambodia:
https://www.facebook.com/scghomekh
ផេក Design Village:
https://www.facebook.com/designvillagekh
គេហទំព័រ SCG Home:
https://scghome.kh.com/
