SCG Home Design Village ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋានទំនើបទាន់សម័យ តម្លៃ ១២លានដុល្លារ មានវត្តមាននៅកម្ពុជាហើយ
កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ SCG Home Design Village (ភ្នំពេញ) ដែលជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានដំបូងគេរបស់ អេសស៊ីជី-ប៊ុនថាវន បានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
Design Village ចង់ក្លាយជាទីតាំងប្រកបដោយភាពច្នៃប្រឌិត និងបំពេញការរស់នៅតែមួយ ដែលអាចប្រែក្លាយផ្ទះក្នុងក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិតក្រោមដំបូលតែមួយ មិនមែនត្រឹមតែផ្តល់ជូននូវផ្នែកខាងក្នុងទាក់ទងនឹងផ្ទះប៉ុណ្ណោះទេ។ ផ្នែកនីមួយៗផ្តល់នូវគ្រឿងតុបតែងគេហដ្ឋានពីម៉ាកល្បីៗជាច្រើន ចាប់ពីសម្ភារផ្គត់ផ្គង់ក្នុងផ្ទះបាយ ឈុតទូរ ឈុតចង្ក្រានបាយ និងឧបករណ៍ចម្អិនអាហារជាដើម។ ក្បឿង ឥដ្ឋការ៉ូប្រភេទសេរ៉ាមិច ពិដាន ផ្ទៃជញ្ជាំង គ្រប់ទម្រង់ ដែលជាផលិតផលមានគុណភាពខ្ពស់នាំចូលពីបរទេសដូចជា ប្រទេសអ៉ីតាលី អេស្ប៉ាញ និងថៃ។ ចំណែកឯផ្នែកបន្ទប់ទឹក សម្បូរទៅដោយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដើម្បីរចនាបរិវេណបន្ទប់ទឹករបស់អ្នកឲ្យកាន់តែទំនើបនិងមានផាសុខភាពខ្ពស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនក៏អាចប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្នែកដេគ័រផ្ទាល់ ដើម្បីធ្វើការដេគ័របន្ទប់ឲ្យសាកសមទៅនឹងទំហំផ្ទះ និងម៉ូតផ្ទះក្នុងក្តីស្រមៃរបស់អ្នក។

ក្នុងនោះផ្នែកស្ទូឌីយោផ្ទះបាយ គឺមនបុគ្គលិកពិគ្រោះ ដែលអាចផ្តល់យោបល់ និងរចនាផ្ទះបាយឱ្យសមនឹងកន្លែងរបស់អ្នក។ ផ្ដល់ការណែនាំអំពីសម្ភារៈ ចង្រ្កានបាយ និងសម្រាប់ផ្ទះបាយទាំងមូល។ មិនតែប៉ុណ្ណោះផ្ដល់នូវម៉ាកល្បីៗជាច្រើន និងការរចនាសម្រាប់ឧបករណ៍ផ្ទះបាយ (ចង្ក្រាន ថត ទូរទឹកកក) និងទំហំផ្សេងៗនៃឡាបូផ្ទះបាយ។

ផ្នែក Bath and Bath ម៉ាក និងការរចនាផ្សេងៗនៃក្បឿងសេរ៉ាមិច និងគ្រឿងអនាម័យ និងគ្រឿងបរិក្ខារដែលនាំចូលពីប្រទេសជាច្រើនដូចជា៖ ប្រទេសអ៊ីតាលី អេស្ប៉ាញ និងអាស៊ីអាគ្នេយ៍។ លោកអ្នកអាចជ្រើសរើសរចនាប័ទ្មដែលអ្នកចង់បាន ជាមួយឈុតបន្ទប់ទឹកជាច្រើនដែលអ្នកចឹង់បាន ជាមួយម៉ាកផលិតផលអនាម័យល្បីៗជាច្រើនដូចជា COTTO, American Standard, Grohe, INAX និងច្រើនទៀត។
អេសស៊ីជី សម្ភារសំណង់ និងសេវាកម្មអេសស៊ីជី ហូម ដែលផ្ដល់នូវក្បឿងដំបូលអេសស៊ីជី សម្ភារៈឈើ អេសស៊ីជី ពិដាន ផលិតផលនាំចូលពីប្រទេសថៃសម្រាប់ការសាងសង់ និងជួសជុលថ្មី រួមទាំងសេវាកម្មដំឡើង។ អ្វីដែលកាន់តែពិសេសគឺ Lifestyle furniture
គ្រឿងសង្ហារឹមនាំចូលមានច្រើនប្រភេទសម្រាប់ជ្រើសរើស បុរាណ ទំនើប សម័យកូរ៉ូនី និងផ្សេងៗទៀត ហើយផ្ដល់ការប្រឹក្សាជាមួយបុគ្គលិកផ្នែកសេវាកម្ម ដើម្បីណែនាំការរចនាតុបតែងបន្ទប់របស់អ្នក។

ដោយឡែក ផ្នែកគ្រឿងបរិក្ខារអំពូលភ្លើង និង DIY (អាចច្នៃដោយខ្លួនឯងបាន) ផ្តល់ជូននូវរចនាបទភ្លើងបំភ្លឺប្រកបដោយគុណភាពជាមួយនឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសពណ៌តាមបំណងដើម្បីតុបតែងបន្ទប់ជាមួយនឹងស្ទីលផ្ទាល់ខ្លួនរបស់អ្នក។ អ្វីដែលគួរឲ្យកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ SCG Home Design Village គឺផ្តល់ជូននូវកន្លែងជួបជុំដ៏ងាយស្រួលដែលលោកអ្នកអាចចំណាយពេលមួយថ្ងៃពេញ សម្រាប់ធ្វើការ និងសម្រាកលំហែកាយ។ ទីនេះអាចជាកន្លែងកម្សាន្ត និងជាកន្លែងផ្ដល់គំនិតប្រឌិតដល់អ្នកជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា SCG Home Design Village បានរះនៅលើទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយតម្លៃវិនិយោគ ១២លានដុល្លារ ដែលជាការបណ្ដាក់ទុនរួមគ្នារបស់អ្នកវិនិយោគក្នុងស្រុក និងក្រុមហ៊ុន SCG-Boonthavorn។ រំលេចសម្រស់ដ៏ទាក់ទាញនៅកម្ពុជា SCG Home Design Village ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ២៣,៨០០ម៉ែត្រការ៉េ ហើយទីតាំងអាគារសរុបមានទំហំ ១២,០០០ ម៉ែត្រការ៉េ។ ក្នុងនោះដែរ បានសាងសង់ឡើង ដោយមានកម្ពស់ ២ជាន់ តំបន់ពាណិជ្ជកម្មទំហំ ៩,៨៥៦ ម៉ែត្រការ៉េ ហើយទីតាំងជួលមានទំហំ ១,៧៥២ម៉ែត្រការ៉េ ដោយរយៈពេលជួល ១ឆ្នាំ។
-Showroom បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ 8.00 យប់
-ការិយាល័យបើកពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.00 ព្រឹក ដល់ 5.00 ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង 8.00 ព្រឹក ដល់ 12.00 យប់


