TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈជាសះស្បើយសរុប៦០១៩នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ។មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សេចក្តីប្រកាសថ្ងៃនេះជាករណីអ្នកជំងឺជាសះស្បើយ «សរុប៦០១៩នាក់»។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លាប់ចំនួន១១០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews