ទើបប្រមូលផលទូរេន និងសាវម៉ាវ អ្នកឧកញ៉ាបណ្ឌិតម៉ុង ឬទ្ធី បានយកជូនក្រុមគ្រូពេទ្យ មិត្តភាពខ្មែរសូវៀត ចំនួន…
អ្នកឧកញ៉ាបណ្ឌិតម៉ុង ឬទ្ធី បានបង្ហោះមុននេះឲ្យដឹងថា៖ ដេីម្បីជួយបន្ធូរបន្ថយអារម្មណ៍នឿយហត់របស់ លោកវិជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យ មិត្តភាពខ្មែរសូវៀត ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាយេីង រួមទាំងជនបរទេសមួយចំនួនផងដែរ ថ្ងៃនេះខ្ញុំបានប្រមួលផលធូរេនចំនួន៥០គីឡូក្រាម និងផ្លែសាវម៉ាវចំនួន១០០គីឡូក្រាម ពីលេីទឹកដីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យកទៅជូនអោយភ្លក្សរសជាតិមេីលតេីអាចបន្ធូរអារម្មណ៍ នឿយហត់បានខ្លះៗដែឬអត់ទេ ? ថ្ងៃព្រហស្បតិ៍ទី០៦ ខែឧសភា ឆ្នាំ២០២១។ នេះជាទឹកចិត្តដ៏ប្រពៃមួយរបស់អ្នកឧកញ៉ាដែលតែងតែចែករំលែក ជាពិសេសដំណាំកសិកម្មធម្មជាតិ៕
