Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដម្នាក់ទៀតនៅស្រុកក្រូចឆ្មារ

    BY Khmerpress May 8, 2021
    រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដម្នាក់ទៀតនៅស្រុកក្រូចឆ្មារ

    (ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញអ្នកកូវីដ១៩ ម្នាក់ទៀត រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ក្រោយបានធ្វើតេស្តរហ័ស។

    រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកជំងឺរូបនេះមានឈ្មោះ នៅ វាសនា អាយុ៤២ឆ្នាំ ដែលបានប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ហ៊ាង គាំ និងឈ្មោះ នៅ ផល ដែលមានវិជ្ជមានកូវីដ១៩។

    រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ សូមទៅជួបគ្រូពេទ្យ ដើម្បីយកសំណាក និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: