ព័ត៌មានអន្តរជាតិ May 10, 2021

វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ សរុបជាង៤៤០នាក់ គិតចាប់តាំងពីកូវីដ-១៩ បានផ្ទុះឡើងវិញ នៅចុងខែមុន

Khmerpress

(ហាណូយ)៖ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១១២នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន VN Express នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១០៩នាក់ជាករណីឆ្លងក្នុងសហគមន៍ ខណៈ០៣នាក់ជាករណីឆ្លង នៃអ្នកដំណើរមកពីក្រៅប្រទេស។ ករណីឆ្លងថ្មីៗទាំងនោះ ភាគច្រើនត្រូវបានរកឃើញ នៅរដ្ឋធានីហាណូយ, ខេត្តបាកនីញ (Bac Ninh), ខេត្តវីញហ្វុក (Vinh Phuc), ទីក្រុងដាណាង និងខេត្តបាកហ្គៀង (Bac Giang)។ បើតាមគិតចាប់តាំងតែពី COVID-19 បានផ្ទុះឡើងសា ជាថ្មី នៅក្នុងប្រទេសវៀតណាម កាលពីចុងខែមេសាកន្លងទៅ ករណីឆ្លងក្នុងសហគមន៍ សរុបកើនដល់៤៤២នាក់ហើយ ត្រូវបានរកឃើញ នៅតាមទីក្រុងនិងខេត្តចំនួន២៦ របស់វៀតណាម។

គួរបញ្ជាក់ថា បើរាប់ករណីសរុបនៅទូទាំងប្រទេសវិញនោះ វៀតណាមមានករណីឆ្លងទាំងអស់ ៣,៤៤៤នាក់ ក្នុងនោះមានករណីស្លាប់៣៥នាក់ និងជាសះស្បើយ២,៦០២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews