ព័ត៌មានជាតិ May 10, 2021

អាជ្ញាធរខេត្តកំពត រកឃើញមនុស្ស៤នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ នៅស្រុកកំពង់ត្រាច, អាជ្ញាធរកំណត់ឲ្យអ្នកភូមិ ធ្វើចត្តាឡីស័កទាំងអស់

Khmerpress

(កំពត)៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ជូនដំណឹងបង្ហាញពីការរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធបុណ្យសពមួយនៅភូមិដើមចរា ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពត ក៏បានបង្ហាញអត្តសញ្ញាណមនុស្សទាំង៤នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ នេះផងដែរ រួមមាន៖

* ទី១៖ ស្ដ្រីឈ្មោះ តាន់ ង៉ូវ អាយុ៦២ឆ្នាំ
* ទី២៖ កុមារីឈ្មោះ ឌុង កន្និកា អាយុ៤ឆ្នាំ
* ទី៣៖ កុមារាឈ្មោះ ឌុង សុវណ្ណចិត្រា អាយុ២ឆ្នាំ
* ទី៤៖ ទារកឈ្មោះ ឌុង វ៉ាតឆារ៉ាកន អាយុ៥ខែ។

បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នក ដែលពាក់ព័ន្ធក្នុងករណីនេះជាបន្ដទៀត។ ក្រុមគ្រូពេទ្យ បានសហការជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ ចុះបិទអាជីវកម្មលក់ដូរតាមផ្ទះក្នុងភូមិដើមចារ និងអប់រំប្រជាពលរដ្ឋ ក្នុងភូមិទាំងអស់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews