Khmerpress

ស្វែងរក

ក្រៅប្រទេស

បាក់មុខខ្មែរយើងណាស់! YouTuber ខ្មែរម្នាក់យកស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេសហើយទទួលទាន ឥលូវនេះលើបណ្តាញសង្គមថៃ នាំគ្នាបញ្ចេញមតិហួសចិត្ត

BY Khmerpress May 27, 2022
បាក់មុខខ្មែរយើងណាស់! YouTuber ខ្មែរម្នាក់យកស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេសហើយទទួលទាន ឥលូវនេះលើបណ្តាញសង្គមថៃ នាំគ្នាបញ្ចេញមតិហួសចិត្ត

ថៃ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយជាព័ត៌មាននៅប្រទេសថៃ ក្រោយបុរសនារីជនជាតិខ្មែរមួយគូបានថតវីដេអូ «ទទួលទានស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេស» បង្ហាញជូនដល់អ្នកគាំទ្រដែលបានសំណូមពរអោយធ្វើ Challenge មួយនេះ។ ក្រោយពីវីដេអូខាងលើបានផុសចូលទៅក្នុងសង្គមអនឡាញ ហាក់បីដូចជាទទួលបានការគាំទ្រ និងរិះគន់ផងដែរ។

ដោយកន្លងមកតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Jin Su តែងថតវីដេអូបង្ហាញអំពីការទទួលទានរបស់ចម្លែកៗជាច្រើនដូចជា៖ ម្រះឆៅ ត្រប់ ស្ពៃក្តោម ដូង ល្ពៅ រឺម្នាស់ ទាំងដែលមិនបានបករឺចិតសំបកចេញជាមួយនឹងអំបិលម្ទេស។ ដោយថ្មីៗនេះ គណនី Jin Su បានបង្ហោះវីដេអូ ទទួល Challenge ពីអ្នកគាំទ្រ គឺការ«ទទួលទានស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស» ប៉ុន្តែនៅក្នុងឃ្លីបវីដេអូនេះដែរក៏មានអក្សរបញ្ជាក់ប្រាប់ថា «ការទទួលទាននៅក្នុងវីដេអូខាងលើនេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះហាមត្រាប់តាមដាច់ខាត»។

វីដេអូឃ្លីបមួយនេះ បានក្លាយជាប្រធានបទដ៏ពេញនិយម ដែលមានអ្នកចូលមើល 20 លានដង ជាង 1.3 ម៉ឺននាក់ចូលចិត្ត (like) បូករួមទាំងអ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបាននាំគ្នាចូល Comment ថែមទាំងមានមនុស្ស​ជា​ច្រើន​បាន​ឲ្យ​នាង​ជ្រលក់​ទឹក​ម្ទេស និង​របស់​ប្លែក​ៗ​ដូច​ជា កង្ហា ខោអាវ ស្ករ ម្រេច ឥដ្ឋ ថ្ម ឬ​សំបកកង់ ជាដើម។  យ៉ាង​ណា​មិញ ឃ្លីប​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​មិន​សើចនោះទេ ថែមទាំង​សំណូមពរអោយនាង​ឈប់​ញ៉ាំ​អ្វី​ដែល​មិន​មែន​ជា​អាហារ។ អ្នក​ខ្លះ​ថា​វា​ជាទង្វើ​មិន​សមរម្យ ព្រោះ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កុមារ និង​​យុវជន​អាច​នឹង​​យក​តម្រាប់​តាមបាន ចំណែកឯក្រុមអ្នកគាំទ្រក៏បានសុំ​ឱ្យ​នាង​ត្រឡប់​ទៅ​រក​មាតិកា​ធ្វើ​ម្ហូប​ឬ​បរិភោគ​ផ្លែ​ឈើ​ដូច​ជា​ធម្មតា​វិញ៕

https://youtu.be/G9ITPi7RKo4

អត្ថបទ៖  Bee

ប្រភព៖ sanook

Share This Post: