Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចទៅលេង! “សួន បៃតងអង្គរ”​ អតីតទីតាំងភូមិវប្បធម៌ក្នុងខេត្តសៀមរាប នឹងបើកទទួលសាធារណជនឱ្យចូលទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៨ រហូតដល់ដាច់ខែនេះ

    BY Khmerpress June 17, 2022
    កុំភ្លេចទៅលេង! “សួន បៃតងអង្គរ”​ អតីតទីតាំងភូមិវប្បធម៌ក្នុងខេត្តសៀមរាប នឹងបើកទទួលសាធារណជនឱ្យចូលទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៨ រហូតដល់ដាច់ខែនេះ

    ក្រោយពីប្រកាសដំណឹងបើកដំណើរការឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ នៅថ្ងៃដដែលនោះផេក Angkor Green Gardens by Dara បានប្រកាសជាថ្មីម្ដងទៀតថា “សួន បៃតងអង្គរ” ឬ ត្រូវបានគ្រប់គ្នាស្គាល់ថាជា “ភូមិវប្បធម៌” នឹងបើកដំណើរទទួលភ្ញៀវឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដោយឥតគិតថ្លៃ។

    Angkor Green Gardens by Dara បានបញ្ជាក់នៅលើផេកផ្ទាល់ខ្លួនថា៖ “សូមស្វាគមន៍មកកាន់ សួន បៃតងអង្គរ របស់សណ្ឋាគារ តារា គ្រុប។ សួនច្បារទំហំ ២១ហិចតា ដែលមានប្រវត្តិដ៏សម្បូរបែប សួនឧទ្យាន សិប្បកម្ម និង រូបចម្លាក់ដ៏ស្រស់ស្អាតជាច្រើនមួយនេះ នឹងបើកទទួលសាធារណជន ចាប់ពីថ្ងៃទី18 រហូតដល់ ថ្ងៃទី30 ខែមិថុនា ដោយឥតគិតថ្លៃ។” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: