អានហើយពិតជារំជួលចិត្ត! អ្នកជំងឺកូវីដ១៩ នៅពេទ្យហ្លូងម៉ែ បន្សល់ទុកសំបុត្រមួយច្បាប់នៅក្បាលគ្រែ ជូនក្រុមគ្រូពេទ្យ បន្ទាប់ពីជាសះស្បើយ
អានហើយពិតជារំជួលចិត្តណាស់ អ្នកជំងឺកូវីដ ១៩ បានសរសេរសំបុត្រអរគុណទៅក្រុមគ្រូពេទ្យ បន្ទាប់ពីគាត់បានជាសះស្បើយនៅឯមន្ទីរពេទ្យ ហ្លួងម៉ែ ។ យោងតាមការបង្ហោះរបស់ផេកក្រុមគ្រូពេទ្យ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា សំបុត្រថ្ងៃនេះ ក្រោយពីអ្នកជំងឺជាសះស្បើយក្នុងថ្ងៃនេះ គាត់បានបន្សល់ទុកសំបុត្រមួយច្បាប់នេះទុកនៅលើក្បាលគ្រែរបស់គាត់ ដែលមានខ្លឹមសារដូចខាងក្រោម៖