PR July 6, 2022

ស្មាតហ្វូន Honor X Series សម្ពោធលក់ជាផ្លូវការនៅស្រុកខ្មែរហើយ ជាមួយតម្លៃធូរល្មមទិញ សមត្ថភាពខ្លាំងគ្រាន់បើ

Liny Chan

កាលពីរសៀលថ្ងៃច័ន្ទ ទី04 ខែកក្កដា​ ឆ្នាំ2022 កន្លងទៅនេះ ក្រុមហ៊ុន Honor បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅផ្សារទំនើប The Olympia Mall គឺកម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហម Honor ដើម្បីសម្ពោធដាក់លក់ជាផ្លូវការនូវម៉ូដែលទូរស័ព្ទដ៏ទំនើបបីគ្រឿងគឺ Honor X 7, Honor X 8 និង Honor X 9។​ មហាព្រឹត្តិការណ៍ព្រំក្រហមនេះ មានការចូលរួមដ៏ឱឡារិកអធិកអធមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Honor​ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសដ៏ច្រើនផងដែរ។

នាឱកាសនោះ នាយកគ្រប់គ្រងនៃក្រុមហ៊ុន Honor ប្រចាំប្រទេសកម្ពុជាលោក Johny បានមានប្រសាសន៍ថា ថ្វីត្បិតតែ Honor ទើបតែលេចវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែយីហោស្មាតហ្វូនមួយនេះគឺជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចិន។ លើសពីនេះទៅទៀត Honor រចនាឡើងដោយផ្តោតទៅលើភាពទាន់សម័យ ក៏ដូចជាតម្លៃសមរម្យផងដែរ។

ជាមួយគ្នានដែរ វត្តមានរបស់ Honor X Series ដែលបានធ្វើការសម្ពោធដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានេះ គឺជាប្រភេទស្មាតហ្វូនដែលមានរចនាបថដ៏ទាក់ទាញ មានកម្រាស់ស្តើង មានទំហំថ្មធំកាន់បានយូរ ហើយម៉ូដែលទាំង 3បានបំពាក់ទៅដោយលែនកាមេរ៉ាចំនួន 4គ្រាប់ដូចគ្នា។ លើសពីនេះទៅទៀត Honor X Series ទាំង 3ម៉ូដែល សុទ្ធសឹងតែមានលក្ខណៈពិសេសផ្សេងៗគ្នាទាំងអស់។

-Honor X 7៖ មានកម្រាស់ស្តើងត្រឹមតែ 8.6mm តែប៉ុណ្ណោះ រួមជាមួយនឹងអេក្រង់ទំហំ 6.74អ៉ីញ ហើយមានកាមេរ៉ាបែបដំណក់ទឹកផងដែរ។ ម៉ូឌែលនេះដំណើរការទៅដោយប្រព័ន្ធប្រត្តិបត្តិការ Android 11 Magic UI និងបំពាក់ទៅដោយឈីប SD 680 4G មាន RAM 6GB និង អង្គផ្ទុក 128GB Refresh Rate 90Hz មានថ្មទំហំ 5000mAh អាចសាកល្បឿនលឿន 22.5W ថែមទៀតផង។

-Honor X 8៖ មានរាងកាន់តែស្តើងកាលីបដោយមានកម្រាស់ 7.5mm មានអេក្រង់ទំហំ 6.7អ៉ីញ​បំពាក់កាមេរ៉ាទម្លុះចំពីលើ ដោយមានប្រព័ន្ធប្រតិបត្តិការ OS System និងឈីបដូចគ្នាទាំង 3ម៉ូដែល ហើយ Honor X 8 មាន RAM 6GB អង្គផ្ទុក 128GB Refresh Rate 90Hz កាមេរ៉ាក្រោយទំហំ 64MP Ultra-Clear និងមានថ្មទំហំ 4000mAh អាចគាំទ្រការសាកល្បឿនលឿន 22.5W ។

-Honor X 9៖ រចនារូបរាងបែប Flagship មានកម្រាស់ 8.1mm មានអេក្រង់ទំហំ 6.81អ៉ីញ មានកាមេរ៉ាទម្លុះចំពីលើជាមួយនឹង Refresh Rate 90Hz ដូចគ្នា។ លើសពីនេះទៅទៀត​ Honor បានបំពាក់មកជាមួយនឹង Honor Turbo RAM 8GB និងអង្គផ្ទុក 128GBផងដែរ ហើយថែមទាំងមានថ្មទំហំ 4800mAh និងអាចគាំទ្រការសាកល្បឿនលឿនរហូតដល់ 66W ឯណោះ។

ក្រៅពីលក្ខណៈសម្បត្តិដ៏ទាក់ទាញ ងាកមកមើលតម្លៃ Honor X Series ទាំងបីនេះវិញម្ដង គឺពិតជាសមរម្យមែន ដោយម៉ូឌែល​ Honor X 7 តម្លៃត្រឹមតែ ១៩៩ដុល្លារ ចំពោះ Honor X 8 មានតម្លៃត្រឹមតែ ២៤៩ដុល្លារ និងម៉ូដែលចុងក្រោយ Honor X 9 មានតម្លៃត្រឹមតែ ២៩៩ដុល្លារតែប៉ុណ្ណោះ៕